|
|
|
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បន្តកុងត្រាថ្មីជាមួយនឹង Paris Saint Germain គឺដោយសារតែសម្ពាធពីប្រទេសបារាំង។ លោក Perez បានលើកឡើងថា កាលពីឆ្នាំមុននរណាក៏ដឹងដែរថា Mbappe ចង់មក Real តែត្រូវបរាជ័យដោយតែ PSG បដិសេធ យ៉ាងណាមួយឆ្នាំក្រោយស្ថានភាពប្រែប្រួលនេះគឺដោយសារតែសម្ពាធនយោបាយ និងសេដ្ឋកិច្ចខាងបារាំង។

Perez បន្ថែមទៀតថានៅខណៈនេះ Real Madrid មិនចាប់អារម្មណ៍ Mbappe ទៀតទេព្រោះលោកមិនឲ្យកីឡាករម្នាក់ធំជាង Real Madrid ទាំងមូលដូច PSG ទេ ហើយលក្ខណៈ Mbappe ពេលនេះមិនមែនជា Mbappe ដែលខាង Real ក៏ដូចអ្នកគាំទ្រទៀតចង់បានទៀតទេ៕
ប្រភព ៖ Marca
Friendly Match Croatia VS Belgium Match ...
UEFA បានបង្ហាញក្រុមល្អបំផុតប្រចាំរដូវកាល Champions League សម្រាប់ឆ្នាំ 2026។...
ខ្សែបម្រើស្លាប Khvicha Kvaratskhelia របស់ក្លឹប Paris Saint-Germain ត្រូវបានតែងតាំងជាផ្លូវការជាកីឡាករឆ្នើមប្រចាំរដូវកាល UEFA Champions League សម្រាប់ឆ្នាំ ២០២៦។...
ដំណឹងល្អសម្រាប់អ្នកគាំទ្រអេស្ប៉ាញ Lamine Yamal បានផ្តល់ដំណឹងដ៏ល្អមួយដល់អ្នកគាំទ្របាល់ទាត់ Spain បន្ទាប់ពីមានការបញ្ជាក់ថាគាត់បានជាសះស្បើយពេញលេញពីរបួសសរសៃពួរខាងក្រោយ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបើកឆាក FIFA World Cup 2026 របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ កាលពីប៉ុន្មានសប្តាហ៍មុន មានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងជំរំរបស់អេស្ប៉ាញ បន្ទាប់ពីតារាវ័យ 18 ឆ្នាំរូបនេះទទួលរងរបួស ដែលធ្វើឱ្យមានសំណួរថាតើគាត់អាចចូលរួម World Cup បានដែរឬទេ។...
Neuer ផ្តល់ដំណឹងល្អដល់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer បានវិលត្រឡប់មកហ្វឹកហាត់ជាមួយ German national team វិញ ដែលជាដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្រ និងក្រុមការងារបច្ចេកទេស មុនការប្រកួត FIFA World Cup 2026 ចាប់ផ្តើម។ បន្ទាប់ពីអវត្តមានមួយរយៈដោយសារបញ្ហារបួសកំភួនជើង អ្នកចាំទីជើងចាស់រូបនេះកំពុងបង្ហាញសញ្ញាវិជ្ជមានក្នុងការត្រឡប់មកកាន់កម្រិតប្រកួតប្រជែងវិញ។...