|
|
|
ក្លឹប Manchester United កំពុងពិចារណាលើ Antonio Conte ជាបេក្ខភាពមួយរូប ក្នុងករណីដែលមានការផ្លាស់ប្តូរតំណែងគ្រូបង្វឹក។
យោងតាមសារព័ត៌មាន Goal ដែលដកស្រង់ប្រភពពី Corriere della Sera ថ្នាក់ដឹកនាំក្លឹបកំពុងតាមដានស្ថានភាពរបស់គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ ហើយមិនបានបដិសេធលទ្ធភាពនៃការនាំយកគាត់មកកាន់កីឡដ្ឋាន Old Trafford នោះទេ។
មូលហេតុនៃការពិចារណាលើជម្រើសនេះ គឺដោយសារតែការចាប់ផ្តើមដ៏មិនសូវល្អរបស់ក្រុមនៅក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League។ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៤ លើក Manchester United រកបានត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យមានការចោទសួរអំពីតួនាទីបន្តរបស់ Michael Carrick។
Carrick បានចូលមកដឹកនាំក្រុមបន្ទាប់ពីការបណ្តេញចេញរបស់ Ruben Amorim កាលពីខែមករា ហើយបានសម្រេចគោលដៅសំខាន់មួយ គឺការនាំយកក្រុម United ទៅកាន់ការប្រកួត Champions League។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្លឹបនៅតែបន្តវាយតម្លៃជម្រើសផ្សេងៗទៀតសម្រាប់តំណែងគ្រូបង្វឹក។
បច្ចុប្បន្ន Conte មិនទាន់មានការងារធ្វើនោះទេ បន្ទាប់ពីបញ្ចប់ការងាររបស់គាត់នៅក្លឹប Napoli។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...