|
|
|
ខ្សែប្រយុទ្ធ Nicolas Jackson របស់ Chelsea បានត្រៀមខ្លួនជាស្រេចដើម្បីចាកចេញពីក្លឹប នេះបើតាមការរាយការណ៍របស់អ្នកសារព័ត៌មាន Nicolo Schira។
យោងតាមប្រភព Aston Villa និង Newcastle ចាប់អារម្មណ៍លើកីឡាករវ័យ 24 ឆ្នាំដែលមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹក Enzo Maresca ។
ក្លឹបនៅក្របខណ្ឌ Serie A ក៏ចាប់អារម្មណ៍ដែរ ប៉ុន្តែអាចរៀបចំបានត្រឹមតែខ្ចីជើងកីឡាករក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនេះ។
Chelsea បានទិញខ្សែប្រយុទ្ធពី Villarreal នៅរដូវក្តៅឆ្នាំ 2023 ក្នុងតម្លៃ 37 លានដុល្លារ។ កាលពីរដូវកាលមុន គាត់ស៊ុតបញ្ចូលទីបាន 13គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន5ដង ក្នុងការប្រកួត34ប្រកួត។
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...