|
|
|
យោងតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ Fabrizio Romano បានឱ្យដឹងថា ក្លឹប Barcelona នឹងពិចារណាអនុញ្ញាតឱ្យ Alejandro Balde ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌផ្ទេរដាច់ (permanent deal) ប៉ុណ្ណោះ ខណៈដែលកីឡាករលេងនៅតំបន់ការពារស្លាបឆ្វេងរូបនេះ កំពុងពិចារណាអំពីអនាគតរបស់ខ្លួន ដោយសារតែទទួលបានឱកាសលេងតិចតួចក្រោមការដឹកនាំរបស់លោក Hansi Flick។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ជួបការលំបាកក្នុងការស្វែងរកឱកាសលេងនៅរដូវកាលនេះ ដោយលោក Flick ហាក់ផ្តល់អាទិភាពទៅលើ Joao Cancelo និង Xavi Espart សម្រាប់តួនាទីការពារស្លាបឆ្វេង។ ស្ថានភាពនេះបានបើកផ្លូវឱ្យមានលទ្ធភាពនៃការចាកចេញនៅខែមករា ទោះបីជាកាលពីមុនគាត់ធ្លាប់មានបំណងចង់បន្តស្នាក់នៅ Barcelona ដើម្បីប្រជែងយកតំណែងក៏ដោយ។
កាលពីអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ Balde ធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាករដែលអាចនឹងត្រូវលក់ចេញ ប៉ុន្តែរូបគេបានជ្រើសរើសបន្តស្នាក់នៅក្លឹប។ ខាងក្លឹប Barcelona ក៏បើកចំហចំពោះការចាកចេញរបស់គាត់ ប្រសិនបើមានសំណើដ៏សមរម្យណាមួយ ប៉ុន្តែនៅទីបំផុតមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះទេ។
ក្លឹប Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលត្រូវបានគេផ្សារភ្ជាប់ជាមួយកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែតម្លៃខ្លួន និងប្រាក់ពលកម្មដែលគាត់ទាមទារ ត្រូវបានគេរាយការណ៍ថាធ្វើឱ្យការឈានដល់កិច្ចព្រមព្រៀងជួបការលំបាក។
ទោះបីជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការហ្វឹកហាត់ក៏ដោយ Balde នៅតែជួបការលំបាកក្នុងការទទួលបានពេលវេលាលេងឱ្យបានច្រើន។ ដោយសារ Barcelona ហាក់ដូចជាមានជម្រើសកីឡាករគ្រប់គ្រាន់នៅក្នុងតួនាទីរបស់គាត់ កីឡាកររូបនេះកំពុងថ្លឹងថ្លែងថា តើការចាកចេញនៅខែមករា នឹងផ្តល់ឱកាសល្អជាងនេះសម្រាប់ការលេងជាប្រចាំដែរឬទេ។
ជំហររបស់ Barcelona គឺច្បាស់លាស់៖ ពួកគេនឹងអនុញ្ញាតឱ្យ Balde ចាកចេញបាន លុះត្រាតែមានការផ្តល់ជូននូវថ្លៃផ្ទេរដាច់ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសមរម្យប៉ុណ្ណោះ។
ភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes កំពុងបន្តស្វែងរកឱកាសជាមួយក្លឹបផ្សេងៗទៀត ដោយ Manchester United នៅតែជាគោលដៅមួយដែលអាចទៅរួច ប្រសិនបើពួកគេបង្ហាញចំណាប់អារម្មណ៍ឡើងវិញក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវរងា។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...