|
|
|
ក្រុម Como 1907 បានបើកឆាកប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យក្នុងលទ្ធផល ៤-១ លើក្រុម RB Leipzig របស់អាល្លឺម៉ង់ នៅកីឡដ្ឋាន Stadio Giuseppe Sinigaglia ដែលពោរពេញទៅដោយបរិយាកាសដ៏កងរំពង។
ក្រុមរបស់លោក Cesc Fàbregas បានបង្ហាញភ្លាមៗថាពួកគេសក្តិសមនឹងឈរនៅលើឆាកដ៏ធំបំផុតរបស់អឺរ៉ុប ដោយបានគ្រប់គ្រងការប្រកួតតាំងពីដើមទី តាមរយៈការវាយលុកដ៏មុតស្រួច និងការរៀបចំតំបន់ការពារយ៉ាងរឹងមាំ។
ខ្សែបម្រើជនជាតិក្រូអាត Martin Baturina បានបើកការនាំមុខនៅនាទីទី ១៥ ដោយធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះផ្ទុះការអបអរសាទរយ៉ាងខ្លាំង ចំពោះគ្រាប់បាល់ដំបូងបង្អស់របស់ក្លឹបនៅក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់នេះ។
ក្រុមម្ចាស់ផ្ទះមកពីអ៊ីតាលីបានបន្ថែមគ្រាប់បាល់នាំមុខមួយគ្រាប់ទៀតមុនពេលចប់តង់ទីមួយ នៅពេលដែលខ្សែប្រយុទ្ធ Anastasios Douvikas ស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះនៅនាទីទី ៣៧ ដែលធ្វើឱ្យ Como នាំមុខយ៉ាងរឹងមាំក្នុងលទ្ធផល ២-០។
ក្រុម RB Leipzig បានព្យាយាមវាយបកវិញបន្ទាប់ពីសម្រាកតង់ទីមួយ ប៉ុន្តែ Assane Diao និង Nico Paz បានបន្ថែមគ្រាប់បាល់ដ៏អស្ចារ្យចំនួន ២ គ្រាប់ទៀត ដែលធ្វើឱ្យគូប្រកួតអស់ឱកាសក្នុងការតាមស្មើ។
ជ័យជម្នះ ៤-១ ដ៏ល្បីល្បាញនេះ បានធ្វើឱ្យការចាប់ផ្តើមយុទ្ធនាការ Champions League លើកដំបូងរបស់ Como ក្លាយជាព្រឹត្តិការណ៍ដ៏ល្អឥតខ្ចោះដូចក្តីស្រមៃ ដោយបានបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ពួកគេក្រោមការដឹកនាំរបស់ Fàbregas និងបង្ហាញថាជោគជ័យក្នុងស្រុករបស់ពួកគេអាចបន្តបានយ៉ាងរលូនទៅកាន់ការប្រកួតកម្រិតអឺរ៉ុប។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...