|
|
|
David De Gea អ្នកចាំទីរបស់បិសាចក្រហម Manchester United ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែមករា ឆ្នាំ២០២២។ នេះជាលើកដំបូងបំផុតហើយដែលអ្នកចាំទីវ័យ៣១ឆ្នាំរូបនេះ ឈ្នះពានកីឡាករឆ្នើម ចាប់តាំងពីផ្លាស់មកលេងឲ្យ Manutd តាំងពីរដូវកាលឆ្នាំ២០១១/១២ ។

ចាប់ពីឆ្នាំ២០១៦មក De Gea ជាអ្នកចាំទីដំបូងគេក្នុងរយៈពេល ៦ឆ្នាំចុងក្រោយដែលបានឈ្នះពានខាងលើនេះក្រោយឆ្លងកាត់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់នៅ Premier League ។

គួរបញ្ជាក់ថាកាលពីខែមករា កន្លងទៅនេះ De Gea បានសង្គ្រោះបាល់រហូតទៅដល់ ២២ដង និងរកបាន Clean Sheet ១ផងដែរ ក្នុងចំណោម ៤ប្រកួត ៕
ប្រភព : Premier League
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...