|
|
|
Desire Doue បានបង្ហាញទម្រង់លេងយ៉ាងមុតស្រួចនៅក្នុងជ័យជម្នះ ៤-២ របស់ PSG ទៅលើក្រុម Barcelona ដោយរូបគេជាអ្នករកគ្រាប់បាល់បើកឆាក និងបានឈ្នះពានរង្វាន់កីឡាករឆ្នប្រចាំការប្រកួត (Man of the Match) ផងដែរ។
ថ្លែងក្រោយចប់ការប្រកួត Doue បាននិយាយថា៖ «យើងចាំបាច់ត្រូវតែឈ្នះនៅល្ងាចនេះ ហើយយើងក៏ធ្វើបានសម្រេច ដូច្នេះពួកយើងពិតជារីករាយណាស់។ ខ្ញុំកំពុងមានការរីកចម្រើន និងបន្តជួយក្រុម។
«រឿងសំខាន់បំផុតសម្រាប់ខ្ញុំ គឺការជួយក្រុម ហើយក្នុងនាមជាខ្សែប្រយុទ្ធ ខ្ញុំចង់ជួយក្រុមតាមរយៈការស៊ុតបញ្ចូលទី និងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត (assists)។ ពេលខ្លះខ្ញុំអាចធ្វើបាន ប៉ុន្តែបើមិនដូច្នោះទេ ខ្ញុំក៏ជួយក្រុមតាមវិធីផ្សេងទៀតដែរ។
«យើងត្រូវតែលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូល ជ័យជម្នះនេះមិនមែនកើតឡើងដោយសារតែខ្ញុំម្នាក់នោះទេ។
«របៀបដែលខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធរបស់យើងលេង គឺពិតជាអស្ចារ្យណាស់។ ពួកយើងទាំងអស់គ្នាបានបំពេញតួនាទីបានយ៉ាងល្អនៅថ្ងៃនេះ។
«ពួកយើងមិនដែលគិតថាខ្លួនឯងអស់លទ្ធភាព ឬចាញ់គេនោះឡើយ។ យើងតែងតែដឹងថា ឱកាសនៅតែមាន ដរាបណាមិនទាន់មានសំឡេងកញ្ចែបញ្ចប់ការប្រកួត។
«យើងនឹងបន្តបង្កើតសម្ពាធ (បង្កើតគ្រោះថ្នាក់ដល់គូប្រកួត) រក្សាគុណភាពលេង និងអនុវត្តតាមផែនការប្រកួតរបស់យើង។ យើងដឹងថា យើងអាចរកគ្រាប់បាល់បានគ្រប់ពេលវេលា»។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...