|
|
|
លោក Erik ten Hag អ្នកចាត់ការទូទៅសញ្ជាតិហូឡង់ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Ajax បានបង្ហើបពីអនាគតរបស់លោកទាក់ទិននឹងពាក្យចចាមជាមួយបិសាចក្រហម Manchester United ។

លោកបាននិយាយថា ៖ “ពេលនេះខ្ញុំកំពុងផ្តោតលើការប្រកួតនារដូវកាលនេះ សម្រាប់រឿងផ្សេងទៀត ខ្ញុំសូមទុកមួយឡែកសិន ។ ខ្ញុំចង់ប្រមូលអារម្មណ៍និងកម្លាំងថាមពលទៅលើក្រុមរបស់ខ្ញុំនារដូវកាលនេះ ។ ហើយសម្រាប់រដូវកាលក្រោយខ្ញុំសូមទុកសិន ។ ខ្ញុំគ្រាន់តែចង់អោយក្រុមរបស់ខ្ញុំធ្វើអោយបានល្អនារដូវកាលនេះប៉ុណ្ណោះ ”។

គួរបញ្ជាក់ថាលោកលើកឡើងបែបនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមរឿងលោកអាចនិងផ្ទេរមកបិសាចក្រហម Manchester United នារដូវកាលក្រោយក្នុងនាមជាអ្នកចាត់ការទូទៅ ៕
ប្រភព៖ Fabrizio Romano
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...