|
|
|
Gabriel Jesus ទទួលស្គាល់ថាខ្លួននៅតែរង់ចាំឱកាសលេងឱ្យបានច្រើនជាងមុននៅ Barcelona ខណៈដែលគាត់កំពុងបន្តសម្របខ្លួនទៅនឹងក្រុមថ្មី។
កីឡាករជនជាតិប្រេស៊ីលរូបនេះជួបការលំបាកក្នុងការស្វែងរកឱកាសលេង ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្សែប្រយុទ្ធ Barcelona ជាពិសេសគឺ Raphinha និង Lamine Yamal។ Raphinha តែងតែបានលេងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Hansi Flick ខណៈដែលជម្រើសខ្សែប្រយុទ្ធផ្សេងទៀតក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរ។
"Raphinha កំពុងតែស៊ុតបញ្ចូលទីបានយ៉ាងល្អ។ គាត់បានលេងគ្រប់ការប្រកួត ហើយគាត់សមនឹងទទួលបានវា។ ខ្ញុំនឹងព្យាយាមប្រជែងយកតំណែង និងរង់ចាំឱកាសដើម្បីបានលេង និងទទួលបានពេលវេលាលេងឱ្យបានច្រើនជាងមុន" Jesus បាននិយាយ។
អតីតខ្សែប្រយុទ្ធរបស់ Leeds United រូបនេះ ដែលមានកិច្ចសន្យាជាមួយ Barcelona រហូតដល់ខែមិថុនា ឆ្នាំ ២០២៩ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា គាត់ចង់បង្កើតឥទ្ធិពលដ៏សំខាន់នៅពេលដែលគាត់ទទួលបានឱកាស។
"ខ្ញុំចង់ស៊ុតបញ្ចូលទី និងជួយក្រុម ហើយខ្ញុំមិនចង់ធ្វើវានៅពេលដែលលទ្ធផលការប្រកួតមានគម្លាត ២ ៣ ឬ ៤-០ នោះទេ។ ខ្ញុំចង់ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់ៗ" គាត់បានបន្ថែម។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...