|
|
|
ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal បានចែករំលែកវីដេអូដែលខ្លួនគាត់ត្រលប់មកហ្វឹកហាត់វិញ ដែលជាជំហានដ៏សំខាន់មួយក្នុងការជាសះស្បើយពីរបួសរយៈពេលវែង។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានអវត្តមានតាំងពីខែមករាមក បន្ទាប់ពីរងរបួស ACL ក្នុងការប្រកួត FA Cup ជុំទីបីចាញ់ Manchester United ។ ការវិលត្រឡប់មកកាន់ទីលានប្រកួតវិញគឺជាការលើកទឹកចិត្តឲ្យក្រុម Arsenal ដែលទើបតែបាត់បង់ Kai Havertz ពីរបួស។
កាលពីដើមសប្តាហ៍នេះ Arsenal ក៏ទទួលបានព័ត៌មានលើកទឹកចិត្តទាក់ទងនឹង Bukayo Saka និង Martin Odegaard ដែលបានរងរបួសអំឡុងពេលក្លឹបឈ្នះ 5-0 លើក្រុម Leeds United ។ របាយការណ៍បង្ហាញថា របួសរបស់ពួកគេមិនធ្ងន់ធ្ងរដូចការភ័យខ្លាចដំបូងឡើយ ។
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...
Bundesliga Dortmund VS HSV Result ...
Premier League Tottenham VS Newcastle Result ...
Premier League Crystal VS Man City Result ...