|
|
|
កីឡាករអេហ្ស៊ីបដ៏មានទេពកោសល្យ Hamza Abdelkarim នឹងចូលរួមជាមួយក្រុម Barcelona នេះបើតាមការរាយការណ៍របស់ Fabrizio Romano។
ក្រុម Catalan បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុម Al Ahly របស់អេហ្ស៊ីប។ ខ្សែប្រយុទ្ធវ័យ 18 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងទទួលការពិនិត្យសុខភាពនៅថ្ងៃសៅរ៍ ទី 31 ខែមករា។
Abdelkarim នឹងចុះកុងត្រាជាមួយ Blaugrana ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសទិញផ្ដាច់។ ដំបូងឡើយ គាត់នឹងក្លាយជាផ្នែកមួយរបស់ Barca Atletic។
កីឡាករវ័យក្មេងរូបនេះរកបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងការបង្ហាញខ្លួន 19 លើកសម្រាប់ក្រុមជម្រើសជាតិអេហ្ស៊ីប U17។
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...