|
|
|
ក្រុម Barcelona កំពុងចាប់ផ្តើមឆ្លងផុតដំណាក់កាលដ៏លំបាករយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលពោរពេញទៅដោយបញ្ហាកីឡាកររងរបួស។ ពេលនេះ ពួកគេកំពុងទទួលបានកីឡាករសំខាន់ៗត្រឡប់មកវិញ នៅមុនពេលឈានចូលដល់ដំណាក់កាលដ៏មមាញឹកបំផុតនៃកាលវិភាគប្រកួត ដោយថ្មីៗនេះ Eric Garcia និង Andreas Christensen បានវិលត្រឡប់មកចូលរួមការប្រកួតទល់នឹងក្រុម Atletico Madrid វិញហើយ។
ជាមួយនឹងការវិលត្រឡប់មកវិញរបស់កីឡាករទាំងពីររូបនេះ គ្រូបង្វឹក Hansi Flick ចាប់ផ្តើមមានជម្រើសល្អៗនៅក្នុងដៃម្តងទៀត ដើម្បីអាចផ្តល់ឱកាសសម្រាកដល់កីឡាករដែលតែងតែលេងជាជម្រើសដំបូង និងជួយរក្សាភាពស្រស់ថ្លាដល់កម្លាំងក្រុមទាំងមូល។ បញ្ជីកីឡាកររងរបួសរបស់ក្រុម Blaugrana កំពុងថយចុះជាបណ្តើរៗ៖ បន្ទាប់ពីខ្សែការពារទាំងពីររូបបានត្រឡប់មកវិញ គេរំពឹងថា Jules Kounde និង Dani Olmo នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញ បន្ទាប់ពីចប់កម្មវិធីប្រកួតអន្តរជាតិ (International Break)។ ឥឡូវនេះ នៅសល់តែ Xavi Espart និង Rodri ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាលរបួស។
ក្រៅពីអ្នកដែលទើបតែទទួលបានការអនុញ្ញាតឱ្យត្រឡប់មកចូលរួមវិញ ក្រុមគ្រូបង្វឹកក៏រីករាយចំពោះការវិវត្តក្នុងទម្រង់លេងរបស់កីឡាករមួយចំនួនដែលបានត្រឡប់មកវិញកាលពីប៉ុន្មានសប្តាហ៍មុន ដូចជា Frenkie de Jong និង Raphinha ជាដើម។ ទាំងកីឡាករហូឡង់ និងប្រេស៊ីលរូបនេះ បានជាសះស្បើយពីបញ្ហារបួស ហើយកំពុងបង្ហាញទម្រង់លេងកាន់តែល្អប្រសើរនៅលើទីលាន ដោយខិតជិតដល់កម្រិតដ៏សំខាន់ដែលក្រុមត្រូវការ។
ការត្រឡប់មកវិញរបស់ Christensen និង Eric Garcia គឺជាដំណោះស្រាយដ៏ធំមួយសម្រាប់តំបន់ការពារ ដែលបានជួបបញ្ហាជាច្រើនក្នុងរយៈពេលមួយខែកន្លងមកនេះ។ នៅពេលដែល Koundé ត្រឡប់មកចូលរួមវិញពេញលេញនោះ លោក Flick នឹងមានជម្រើសគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរកីឡាករ និងកែសម្រួលផែនការលេងឱ្យស្របតាមតម្រូវការជាក់ស្តែងនៅពេលជួបគូប្រកួតនីមួយៗ។
នៅក្នុងតំបន់បង្កើតឱកាសលេង (creative zone) ការត្រឡប់មកវិញក្នុងពេលឆាប់ៗនេះរបស់ Dani Olmo នឹងជួយសម្រួលដល់ការប្រើប្រាស់កម្លាំងរបស់ Fermin ហើយនឹងជួយឱ្យក្រុមមានភាពច្បាស់លាស់ជាងមុនក្នុងការតភ្ជាប់បាល់ និងស្វែងរកចន្លោះទំនេរនៅក្នុងតំបន់ប្រយុទ្ធ។ ខ្សែបម្រើរូបនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការត្រៀមខ្លួន ហើយប្រសិនបើគ្មានបញ្ហាអ្វីកើតឡើងទេ គាត់នឹងត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញខ្លួនឡើងវិញនៅថ្ងៃទី ២២ ក្នុងជំនួបជាមួយ Villarreal។
ការទទួលបានមកវិញនូវជម្រើសកីឡាករដែលមានជម្រៅក្រុមល្អ (squad depth) ដូចដែលក្លឹបធ្លាប់មាននៅដើមរដូវកាល គឺជារឿងចាំបាច់បំផុតសម្រាប់គោលដៅរបស់ពួកគេ។ ក្រុមយក្សកាតាឡាន់មួយនេះ កំពុងព្យាយាមការពារតំណែងកំពូលក្នុងលីគក្នុងស្រុក និងពង្រឹងជំហររបស់ខ្លួនក្នុងចំណាត់ថ្នាក់កំពូលៗនៃពានរង្វាន់ Champions League ដែលគោលដៅទាំងនេះទាមទារឱ្យមានជម្រើសកីឡាករបម្រុងដែលអាចជួយក្រុមបាន នៅពេលដែលការប្រកួតជួបភាពលំបាក។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...