|
|
|
Harry Kane បានរំលឹកឡើងវិញអំពីការផ្លាស់ទៅកាន់ក្លឹប Bayern Munich ដោយបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមជម្រើសជាតិអង់គ្លេស មុនការប្រកួតពានរង្វាន់ Nations League ជាមួយក្រុមក្រូអាត អំពីរបៀបដែលការផ្លាស់ប្តូរនេះបានធ្វើឱ្យគាត់មានការផ្លាស់ប្តូរ។
ខ្សែប្រយុទ្ធរូបនេះ បានផ្លាស់ពី Tottenham Hotspur ទៅកាន់ Bayern Munich នៅរដូវក្តៅឆ្នាំ ២០២៣ ហើយចាប់តាំងពីពេលនោះមក គាត់ត្រូវទទួលរ៉ាប់រងនូវការរំពឹងទុកដែលភ្ជាប់មកជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ ព្រមទាំងការប្រៀបធៀបជាមួយ Robert Lewandowski ផងដែរ។
Kane បាននិយាយថា៖ «ការផ្លាស់ប្តូរនេះបានផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ខ្ញុំ។ ខ្ញុំគិតថាវាធ្វើឱ្យខ្ញុំកាន់តែឱ្យតម្លៃទៅលើបាល់ទាត់នៅអឺរ៉ុប។ ដោយសារតែខ្ញុំធំធាត់ និងលេងនៅក្នុងក្របខ័ណ្ឌ Premier League ជួនកាលយើងទាំងអស់គ្នាអាចនឹងមានការយល់ឃើញខុសបន្តិច ដោយគិតថា Premier League គឺជាអ្វីៗគ្រប់យ៉ាងដែលមាន»។
«ការទៅកាន់ Bayern Munich និងលេងក្នុងក្របខ័ណ្ឌ Bundesliga ការបានឃើញអ្នកគាំទ្រ ការឃើញប្រតិកម្មរបស់ពួកគេ ការលេងក្នុងវគ្គជ្រៅៗនៃពានរង្វាន់ Champions League សម្រាប់ក្រុមដូចជា Bayern Munich ព្រមទាំងសម្ពាធដែលកើតឡើងពីចំណុចទាំងនេះ សុទ្ធតែបានជួយលើកកម្ពស់សមត្ថភាពរបស់ខ្ញុំឱ្យឈានដល់កម្រិតមួយផ្សេងទៀត»។
គាត់ក៏បានរំលឹកផងដែរអំពីការរិះគន់ ឬការតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញតម្លៃខ្លួនរបស់គាត់ ដោយនិយាយថា៖ «នៅពេលផ្លាស់ទៅក្នុងតម្លៃ ១០០ លាន មនុស្សម្នានិយាយថា 'គាត់ផ្លាស់ទៅក្នុងតម្លៃ ១០០ លាន ដូច្នេះគាត់ត្រូវតែស៊ុតបញ្ចូលទីឱ្យបានចំនួនប៉ុណ្ណេះ ឬគាត់ត្រូវតែដើរតាមគន្លងរបស់ Robert Lewandowski' និងរឿងរ៉ាវផ្សេងៗទៀត»។
«ខ្ញុំដឹងថាគេនិយាយថា Bayern ត្រូវបានគេរំពឹងថានឹងឈ្នះជានិច្ច ប៉ុន្តែអ្នកនៅតែអាចមានអារម្មណ៍ថាមានសម្ពាធនៅក្នុងការប្រកួតធំៗ ក្នុងដំណើរការប្រជែងដណ្តើមពានរង្វាន់ ឬការប្រកួតពានរង្វាន់ German Cup និងការលេងក្នុងវគ្គផ្តាច់ព្រ័ត្រ។ នៅតែមានសម្ពាធយ៉ាងខ្លាំងដែលកើតឡើងពីចំណុចទាំងនោះ។ ខ្ញុំគិតថា នេះគឺជាចំណុចមួយដែលខ្ញុំបានរៀនសូត្រច្រើន»។
ខ្ញុំគិតថា ពីមុនខ្ញុំប្រហែលជាមិនបានដឹងច្បាស់ថា ការឈ្នះពានរង្វាន់នៅតែជារឿងដ៏លំបាកមួយ ទោះបីជាអ្នកស្ថិតនៅក្នុងក្រុមដ៏ល្អបំផុតក៏ដោយ។ ប៉ុន្តែពិតមែនហើយ ពេលនេះខ្ញុំបានឈ្នះពានរង្វាន់នានា និងធ្លាប់ឆ្លងកាត់គ្រាទាំងនោះមកហើយ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងកាន់តែមានភាពស្ងប់ចិត្ត និងជឿជាក់ជាងមុន នៅពេលជួបស្ថានភាពបែបនោះ។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...