|
|
|
Lamine Yamal បានបន្ថែមកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់មួយទៀតទៅក្នុងបញ្ជីសមិទ្ធផលរបស់ខ្លួន បន្ទាប់ពីបានជួយឱ្យ Barcelona យកឈ្នះ Sevilla ក្នុងលទ្ធផល ៣-១។
ទោះបីជាកីឡាករវ័យ ១៩ ឆ្នាំរូបនេះមិនបានស៊ុតបញ្ចូលទីនៅកីឡដ្ឋាន Ramon Sanchez-Pizjuan ដែលធ្វើឱ្យការរកគ្រាប់បាល់ជាប់ៗគ្នារបស់គាត់ត្រូវបញ្ចប់ក៏ដោយ ប៉ុន្តែគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (assists) រហូតដល់ទៅ ២ គ្រាប់សម្រាប់ Raphinha។ ការបញ្ជូនបាល់ទាំងនេះបានធ្វើឱ្យចំនួនសរុបនៃការបញ្ជូនបាល់របស់ Yamal ក្នុងក្របខ័ណ្ឌ La Liga កើនឡើងដល់ ៥១ លើក ក្នុងចំណោមការបង្ហាញខ្លួន ១៥៩ ប្រកួត។
យោងតាមទិន្នន័យពី Opta បច្ចុប្បន្ន Yamal គឺជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ ដែលអាចធ្វើការបញ្ជូនបាល់បាន ៥០ លើក ដោយគាត់សម្រេចបានសមិទ្ធផលនេះនៅពេលមានអាយុ ១៩ ឆ្នាំ និង ៦៨ ថ្ងៃ។ គាត់បានបំបែកកំណត់ត្រាចាស់យ៉ាងដាច់ឆ្ងាយ ដែលធ្លាប់កាន់កាប់ដោយខ្សែប្រយុទ្ធរបស់ Real Madrid គឺ Vinicius Junior (អ្នកដែលសម្រេចបានតួលេខដូចគ្នានេះនៅអាយុ ២២ ឆ្នាំ និង ២៩៨ ថ្ងៃ)។
Yamal គឺជាកីឡាករដែលបង្កការគំរាមកំហែងខ្លាំងបំផុតក្នុងតំបន់ប្រយុទ្ធរបស់ Barcelona ពេញមួយការប្រកួត ហើយបានបង្កបញ្ហាជាបន្តបន្ទាប់ដល់ខ្សែការពាររបស់ Sevilla។ ប្រធានក្រុម Sevilla គឺ Suazo បានកោតសរសើរគាត់ក្រោយចប់ការប្រកួត ដោយបានពណ៌នាថា កីឡាករវ័យក្មេងរូបនេះគឺជា "ម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៅលើពិភពលោក"។
សមិទ្ធផលថ្មីនេះបានបញ្ជាក់កាន់តែច្បាស់អំពីការវិវត្តដ៏អស្ចារ្យរបស់ Yamal។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...