|
|
|
Lamine Yamal ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona បានរំលឹកឡើងវិញអំពីការជួបប្រទះការរើសអើងជាតិសាសន៍ក្នុងអំឡុងការប្រកួត El Clásico នៅកីឡដ្ឋាន Santiago Bernabeu របស់ Real Madrid កាលពីខែតុលា ឆ្នាំ ២០២៤។
នៅក្នុងកិច្ចសន្ទនាជាមួយ Jorge Valdano ក្នុងកម្មវិធី "Universo Valdano" នៅពេលត្រូវបានសួរថាតើគាត់ធ្លាប់ជួបប្រទះការរើសអើងជាតិសាសន៍ដោយផ្ទាល់ដែរឬទេ Yamal បានឆ្លើយថា វាបានកើតឡើង "រាប់ពាន់ដង" មកហើយ។
Yamal បាននិយាយថា៖ "មនុស្សមួយចំនួនមានអាកប្បកិរិយារើសអើងជាតិសាសន៍មកលើអ្នកដោយប្រយោល ប៉ុន្តែពួកគេប្រហែលជាមិនដឹងខ្លួននោះទេ។ មានការបញ្ចេញមតិ និងការសម្លឹងមើលជាច្រើន ដែលបង្ហាញពីការរើសអើងជាតិសាសន៍ ខណៈដែលពួកគេមិនបានដឹងខ្លួនថាខ្លួនកំពុងធ្វើបែបនោះឡើយ"។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានរំលឹកពីហេតុការណ៍ក្នុងអំឡុងពេលដែល Barcelona យកឈ្នះ Real Madrid ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ នៅពេលដែលគាត់ និង Raphinha ត្រូវបានគេជេរប្រមាថដោយពាក្យសម្តីរើសអើងជាតិសាសន៍ និងស្អប់ខ្ពើមជនបរទេសពីសំណាក់អ្នកទស្សនានៅលើកៅអីអង្គុយ ខណៈពេលដែលពួកគេកំពុងអបអរការស៊ុតបញ្ចូលទី។
Yamal បានពន្យល់ថា៖ "ឧទាហរណ៍ ដូចជាវីដេអូដែលគេឃើញជាទូទៅនៅកីឡដ្ឋាន Bernabeu ដែលពួកគេបាននិយាយពាក្យសម្តីផ្សេងៗមកកាន់ខ្ញុំ និង Raphinha ហើយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់ខ្ញុំ"។
គាត់បានបន្ថែមថា៖ "តាមពិតទៅ អ្នកដែលហៅខ្ញុំថា 'ជនជាតិស្បែកខ្មៅ' មិនបានធ្វើឱ្យខ្ញុំខ្វល់ខ្វាយអ្វីទាល់តែសោះ។ ខ្ញុំជាជនជាតិស្បែកខ្មៅ ខ្ញុំមិនមែនជាពណ៌សម្បុរផ្សេងទេ។ រឿងដែលថាវាត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺជាបញ្ហាមួយផ្សេងទៀត ព្រោះគាត់បាននិយាយពាក្យនោះមកកាន់ខ្ញុំក្នុងន័យមើលងាយ។ នោះជារឿងមិនត្រឹមត្រូវទេ ប៉ុន្តែខ្ញុំនឹងមិនខឹងសម្បារ ឬឈប់លេងការប្រកួតដែលមនុស្សបានចំណាយប្រាក់ដើម្បីមកទស្សនាខ្ញុំនោះទេ ដោយសារតែនរណាម្នាក់បានបង្ហាញអាកប្បកិរិយាមិនគោរពមកលើខ្ញុំឡើយ"។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...