|
|
|
Luis Diaz បាននិយាយថា គាត់មានអារម្មណ៍ធូរស្រាលដែល Bayern Munich បានរក្សាទុក Michael Olise បន្ទាប់ពីមានពាក្យចចាមអារ៉ាមផ្សារភ្ជាប់ខ្សែប្រយុទ្ធស្លាបជនជាតិបារាំងរូបនេះទៅនឹងការផ្ទេរទៅកាន់ Real Madrid។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Kerry Hau របស់ Sky Germany លោក Diaz បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាក្រុមឱ្យនៅជាមួយគ្នា ហើយបាននិយាយថា ការបាត់បង់កីឡាករដែលមានគុណភាពដូច Olise នឹងបង្កការលំបាកដល់ក្រុម។
«ជាដំបូង វាជារឿងសំខាន់ដែលយើងនៅជាមួយគ្នាជាក្រុម។ វាពិតជាលំបាកខ្លាំងណាស់ប្រសិនបើយើងបាត់បង់កីឡាករបែបនេះ ហើយបន្ទាប់មកប្រហែលជាមានកីឡាករថ្មីចូលមកជំនួស ដែលធ្វើឱ្យអ្វីៗជាច្រើនផ្លាស់ប្តូរ ហើយត្រូវការពេលវេលាដើម្បីសម្របខ្លួន។
ប៉ុន្តែសំណាងល្អ យើងនៅតែមានគាត់នៅទីនេះ។ គាត់មិនបានចាកចេញទេ ហើយគាត់នៅតែជាកីឡាករដ៏សំខាន់សម្រាប់យើង។ គាត់មានគុណភាពដ៏អស្ចារ្យ ហើយកំពុងបង្ហាញវាឱ្យឃើញនៅក្នុងការប្រកួតទាំងនេះ»។
កីឡាករជនជាតិកូឡុំប៊ីរូបនេះក៏បានកោតសរសើរចំពោះបុគ្គលិកលក្ខណៈរបស់ Olise ដោយពន្យល់ពីរបៀបដែលកីឡាករវ័យ ២៩ ឆ្នាំរូបនេះប្រាស្រ័យទាក់ទងជាមួយមិត្តរួមក្រុម Bayern នៅក្រៅការចាប់អារម្មណ៍ពីសាធារណជន។
ហើយក្នុងនាមជាមនុស្សម្នាក់ ដូចដែលខ្ញុំបាននិយាយរួចមកហើយ គាត់គឺជាមនុស្សល្អណាស់។ គាត់ចូលចិត្តនិយាយច្រើន។ ពេលខ្លះគាត់ប្រហែលជាមិនចង់និយាយច្រើនជាមួយអ្នកសារព័ត៌មានទេ ហើយខ្ញុំយល់ពីចំណុចនេះ ព្រោះខ្ញុំក៏មិនចូលចិត្តដែរ។
ខ្ញុំមិនចូលចិត្តនិយាយអំពីខ្លួនឯងទាល់តែសោះ។ ប៉ុន្តែនៅពេលដែលអ្នកស្ថិតក្រោមការចាប់អារម្មណ៍ពីសាធារណជន អ្នកត្រូវតែចូលរួមសហការខ្លះដែរ ព្រោះវាជាផ្នែកមួយនៃការងាររបស់យើង។ ចំពោះទំនាក់ទំនងផ្ទៃក្នុងវិញ Michael តែងតែនិយាយស្តីនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ និងនៅលើទីលាន។ វាជាការលាយឡំគ្នារវាងការលេងសើច និងការមានស្មារតីក្រុមដ៏ល្អ។ យើងចុះសម្រុងគ្នាបានយ៉ាងល្អ។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...