|
|
|
ក្លឹប Manchester United ហ៊ានត្រៀមលុយចាយជាង ៧០លានដុល្លារដើម្បីដេញថ្លៃយកខ្សែការពារ Raphael Varane ពីក្លឹប Real Madrid សម្រាប់រដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob

បើតាមប្រភពខាងលើ មិនមែនមានតែ Man Utd មួយទេ ដែលចង់បានខ្សែការពារខាងលើ ដោយខាង Chelsea និង PSG ក៏ចង់បានផងដែរ។
យ៉ាងណាក្ដីទំហំទឹកលុយខាងលើនេះត្រូវបានខាង Real បដិសេធដោយខាងក្លឹបនេះចង់លក់ Varane ចេញក្នុងតម្លៃជាង ១១១លានដុល្លារ។
បន្ទាប់ពីខាង Real ទាមទារតម្លៃបែបនេះ មិនមានណាមួយមកចរចាចង់បានខ្សែការពាររូបនេះទៀតឡើយ ដោយពួកគេយល់ថាកីឡាករនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលដែលរដូវកាលថ្មីខាងមុខចប់។

តាមពិតទៅកាលពីពេលប៉ុន្មានខែកន្លងទៅនេះ Real ក៏មានបំណងលក់ Varane ចេញក្នុងតម្លៃសមស្របមួយផងដែរ ព្រោះខ្លាចកីឡាករនេះចេញទៅដោយគ្មានតម្លៃខ្លួន ប៉ុន្តែរឿងនេះកំពុងត្រូវបានខាងក្លឹបនេះកំពុងគិតគូរពិចារណាជាថ្មីក្រោយខ្សែការពារ Sergio Ramos សុំចាកចេញពីក្លឹបកាលពីពេលថ្មីៗនេះ៕
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...