|
|
|
ក្រុម Manchester United កំពុងតែតាមប្រមាញ់អ្នកចាំទី Emiliano Martínez របស់ក្រុម Aston Villa ម្តងទៀត ដោយអ្នកចាំទីអន្តរជាតិអាហ្សង់ទីនរូបនេះបានលេចមុខជាគោលដៅចម្បង ខណៈដែលក្លឹបកំពុងវាយតម្លៃឡើងវិញនូវជម្រើសអ្នកចាំទីរបស់ពួកគេ។
មុនពេលចុះកុងត្រាជាមួយអ្នកចាំទីវ័យក្មេងបែលហ្ស៊ិក Senne Lammens ពីក្រុម Royal Antwerp នៅថ្ងៃបិទទីផ្សារដោះដូរកីឡាកររដូវក្ដៅមុន ក្រុម United បានចំណាយពេលវេលាតាមប្រមាញ់ Martinez ដោយអ្នកចាត់ការក្រុម Ruben Amorim ចង់បានអ្នកចាំទីដែលមានបទពិសោធន៍រូបនេះ។ ទីបំផុតក្លឹបបានងាកទៅរក Lammens ប៉ុន្តែឥឡូវនេះប្រភពបានបង្ហាញថា Andre Onana និង Altay Bayindir ត្រូវបានគេរំពឹងថានឹងចាកចេញជាអចិន្ត្រៃយ៍ ដោយបើកឱកាសឲ្យ Martinez ឡើងវិញ។
CaughtOffside រាយការណ៍ថា ក្រុម Villa នឹងទទួលយកសំណើប្រហែល 40 លានដុល្លារសម្រាប់អ្នកឈ្នះពានរង្វាន់ World Cup ដែលកិច្ចសន្យារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ 2029 ដែលផ្តល់ឲ្យក្រុមរបស់ Unai Emery នូវឥទ្ធិពលដ៏ខ្លាំងក្នុងការចរចា។ ការចែកចាយ ការបញ្ជា និងផ្នត់គំនិតក្នុងការប្រកួតធំៗរបស់ Martinez ធ្វើឲ្យគាត់ស័ក្តិសមនឹងតម្រូវការរបស់ United។
កីឡាករវ័យ 33 ឆ្នាំរូបនេះគឺជាកីឡាករដ៏លេចធ្លោម្នាក់នៅក្រុម Villa ចាប់តាំងពីចូលរួមពីក្រុម Arsenal ក្នុងឆ្នាំ 2020 ដោយបង្ហាញទម្រង់លេងជាប់លាប់ក្នុងក្របខ័ណ្ឌ Premier League និងសម្រាប់ប្រទេសអាហ្សង់ទីន។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...