|
|
|
ខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ទំនងជាចង់បន្តអនាគតនៅក្លឹប Chelsea ក្នុងរយៈពេលវែង ដោយគេចង់បើកការចរចាកុងត្រាថ្មីជាមួយក្លឹបឆាប់ៗ។

Mount បានលើកឡើងថា៖" ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតជាមួយ Chelsea ហើយខ្ញុំពេញចិត្តខ្លាំងមែនទែននឹងនៅលេងនៅក្លឹបនេះ។ ការចរចាកុងត្រាថ្មីជាមួយក្លឹបសង្ឃឹមថានឹងកើតឡើងពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា Mount បានមកលេងឲ្យតោខៀវ Chelsea បាន៣រដូវកាលហើយ ដោយចូលរួមលេងបាន ១៦០ប្រកួត និងស៊ុតចូល ៣០គ្រាប់៕
ប្រភព៖ BBC Sport
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...
Bundesliga Dortmund VS HSV Result ...
Premier League Tottenham VS Newcastle Result ...
Premier League Crystal VS Man City Result ...