|
|
|
Franco Mastantuono បាននិយាយអំពីសម្ពាធជុំវិញតួនាទីរបស់គាត់នៅក្នុងយុគសម័យថ្មីរបស់ក្រុមជម្រើសជាតិ Argentina បន្ទាប់ពីរកបានគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុមឈុតធំ ក្នុងជ័យជម្នះ ៧-០ លើក្រុម Burkina Faso។
Mastantuono បានចូលរួមចំណែកក្នុងជ័យជម្នះដ៏ធំធេងនេះ និងបានស៊ុតបញ្ចូលទីជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិឈុតធំ។ ក្រោយចប់ការប្រកួត កីឡាករវ័យក្មេងរបស់អាហ្សង់ទីនរូបនេះបាននិយាយអំពីការរំពឹងទុកពីសំណាក់មហាជនមកលើរូបគាត់ ក្នុងនាមជាកីឡាករម្នាក់ដែលគេរំពឹងថានឹងជួយដឹកនាំក្រុម បន្ទាប់ពី Lionel Messi ឈប់លេងនៅពេលអនាគត។
«មនុស្សម្នាតម្រូវការខ្ពស់មកលើរូបខ្ញុំ។ ខ្ញុំយល់ពីវា ហើយខ្ញុំយល់ពីអ្វីដែលគេរំពឹងពីខ្ញុំ។ ជារឿយៗ ពួកគេរិះគន់ខ្ញុំខ្លាំងៗ ប៉ុន្តែខ្ញុំព្យាយាមរីករាយនឹងវា» Mastantuono បានប្រាប់ទៅកាន់ TyC Sports។
កីឡាករអាហ្សង់ទីនរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនមានការអាក់អន់ចិត្តចំពោះការរិះគន់ដែលកើតឡើងនៅពេលលេងឱ្យក្រុមជម្រើសជាតិនោះទេ ទោះបីជាគាត់យល់ថាការពិភាក្សាមួយចំនួនជុំវិញខ្លួនគាត់ ពាក់ព័ន្ធនឹងបញ្ហាដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់គាត់ក៏ដោយ។
«ខ្ញុំមិនត្អូញត្អែរអំពីការរិះគន់នោះទេ។ ខ្ញុំជាកីឡាករបាល់ទាត់ ហើយខ្ញុំយល់ពីវា។ ប៉ុន្តែមនុស្សម្នានិយាយអំពីអ្វីៗដែលហួសពីការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែធ្វើការងាររបស់ខ្ញុំ ហើយតែងតែព្យាយាមធ្វើវាឱ្យបានល្អ»។
Mastantuono ក៏បានទទួលស្គាល់ពីទម្ងន់នៃការរំពឹងទុកជុំវិញខ្លួនគាត់ដែរ ប៉ុន្តែបានអះអាងថា រឿងទាំងនោះមិនកំណត់ពីរបៀបដែលគាត់លេងបាល់ទាត់នោះទេ។
«ខ្ញុំដឹងថាមានការរំពឹងទុកច្រើន ហើយខ្ញុំពេញចិត្តនឹងវា ប៉ុន្តែខ្ញុំលេងដើម្បីក្រុមរបស់ខ្ញុំ និងដើម្បីខ្លួនឯង មិនមែនលេងដើម្បីបំពេញការរំពឹងទុកទាំងនោះទេ» គាត់បានសន្និដ្ឋាន។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...