|
|
|
ក្លឹប Bayern Munich បានចាប់ផ្តើមយុទ្ធនាការផ្ទៃក្នុងមួយដើម្បីគាំទ្រ Harry Kane ក្នុងការប្រជែងយកពានរង្វាន់ Ballon d'Or។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹង Michael Olise, Luis Diaz ឬ Dayot Upamecano ដែលសុទ្ធតែជាបេក្ខភាពត្រូវបានតែងតាំងសម្រាប់ពានរង្វាន់នេះដែរ។
នៅក្នុងវីដេអូផ្លូវការមួយ Olise បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គាត់គឺជាកីឡាករឆ្នើមបំផុតកាលពីរដូវកាលមុន»។ Joshua Kimmich, Serge Gnabry និង Jonathan Tah ក៏យល់ស្របផងដែរថា ឥទ្ធិពលរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ គឺលើសពីការគ្រាន់តែរកគ្រាប់បាល់ប៉ុណ្ណោះ។
Luis Diaz ដែលជាបេក្ខភាពម្នាក់ទៀត និងជាមិត្តរួមក្រុម បានបន្ថែមថា៖ «គាត់មានអ្វីៗគ្រប់យ៉ាង។ គាត់រកគ្រាប់បាល់បាន បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) និងជួយការពារ។ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតមួយនៅលើពិភពលោក ហើយខ្ញុំគិតថាគាត់ពិតជាសមនឹងទទួលបានពានរង្វាន់នេះណាស់»។ គាត់ក៏បាននិយាយទៀតថា៖ «គាត់គឺជាកីឡាករដែលតែងតែចង់បានលទ្ធផលកាន់តែល្អប្រសើរ និងមិនដែលពេញចិត្តនឹងអ្វីដែលមានស្រាប់នោះទេ។ ក្នុងនាមជាមិត្តរួមក្រុម គាត់ជួយឱ្យអ្នករីកចម្រើន»។
Kane បានបញ្ចប់រដូវកាល ២០២៥-២៦ ក្នុងនាមជាអ្នកឈ្នះពានរង្វាន់ស្បែកជើងមាសអឺរ៉ុប (European Golden Boot)។ Bayern មិនធ្លាប់មានកីឡាករឈ្នះពាន Ballon d'Or ឡើយ ចាប់តាំងពីសម័យកាលរបស់ Karl-Heinz Rummenigge ក្នុងឆ្នាំ ១៩៨១។ បញ្ជីឈ្មោះបេក្ខភាពក៏រួមមាន Lamine Yamal, Kylian Mbappe, Ousmane Dembele និង Lionel Messi ផងដែរ។ ពិធីប្រគល់ពានរង្វាន់នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ក្នុងទីក្រុងឡុងដ៍។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...