|
|
|
Takumi Minamino ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុនធ្វើបានយ៉ាងល្អកាលពីយប់មិញដោយស៊ុត ២គ្រាប់ម្នាក់ឯងជួយអោយហង្សក្រហម Liverpool យកឈ្នះ Norwich City ២-០ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ។

គួរបញ្ជាក់ថាគ្រាប់ទីមួយរបស់ Minamino ធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។


ជ័យជម្នះនេះបាននាំក្រុមហង្សក្រហម Liverpool ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ១១-១០ នៅកីឡដ្ឋាន Wembley ៕
ប្រភព: BBC Sports
FIFA World Cup Uzbekistan VS Colombia Match ...
FIFA World Cup Ghana VS Panama Match ...
FIFA World Cup England VS Croatia Match ...
FIFA World Cup Portugal VS DR Congo Match ...
នៅក្នុងព័ត៌មានដែលមិនគួរឱ្យភ្ញាក់ផ្អើលបំផុតនៃព្រឹត្តិការណ៍ World Cup 2026 កីឡាករ Lionel Messi ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើមប្រចាំការប្រកួត សម្រាប់ការស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ 3-0 របស់ Argentina លើអាល់ហ្សេរី។...