|
|
|
ក្លឹបអ្នកមានជាន់ថ្មី Newcastle United បានយកឈ្នះ Everton កាលពីយប់មិញនៅក្នុងដីដោយលទ្ធផល ៣-១ ក្នុងក្របខ័ណ្ឌ Premier League ។បន្ទាប់ពីបាននាំយកកីឡាករថ្មីចូលកាលពីខែមករាកន្លងទៅ Newcastle ហាក់បង្ហាញទម្រង់លេងគួរអោយកត់សម្គាល់បន្ទាប់ពីបានយកឈ្នះ Everton កាលពីយប់មិញ ។

ខណៈកីឡាករចំណូលថ្មី Everton គឺ Dele Alli និង Donny van de Beek ហាក់មិនទាន់បានបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់នៅឡើយទេ ដោយពួកគេទើបតែផ្ទេរមកកាលពីចុងខែមករាកន្លងទៅ ។

លទ្ធផលចាញ់ពីយប់មិញធ្វើអោយ Everton ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៦ មាន ១៩ ពិន្ទុ តាមពីក្រោយដោយ Newcastle មាន ១៨ ពិន្ទុ និង មានគម្លាតតែ ៣ពិន្ទុប៉ុណ្ណោះពីតំបន់កាត់់ចេញ ៕
ប្រភព : The Sun
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...