|
|
|
ក្នុងជំនួបរវាង Manchester United និង Leeds United កាលពីយប់មិញបញ្ចប់ដោយលទ្ធផល ៤-២ រកគ្រាប់បាល់បានដោយកីឡាករ Harry Maguire, Bruno Fernandes, Fred និង Anthony Elanga ។ ជ័យជំនះកាលពីយប់មិញធ្វើអោយ Manutd បាន ៣ពិន្ទុនិងអាចរក្សាតំណែង Top 4 បាន ។

ទោះជាយ៉ាងណា អតីតខ្សែបម្រើជើងចាស់នៅ United លោក Paul Scholes បានចេញមករិះគន់ដល់កីឡាករ Bruno Fernandes ថាកុំឲ្យលេងទន់ពេក ត្រូវតែធ្វើខ្លួនឲ្យរឹងមាំឡើង កុំអាងអី ប៉ះបន្តិចដួលនោះ។


Scholes បានបន្ថែមទៀតថា ៖ "ខ្ញុំគិតថា Fernandes គេគួរតែរឹងមាំជាងនេះ ដោយសឹងតែពេលខ្លះមើលទៅគេចង់ដួលមុនទាំងរឿងនោះកើតឡើងទៅទៀត ជួនខ្លះទៀតខ្ញុំគិតថា វាមិនសមជាការប៉ះទង្គិចដល់ដួលនោះឡើយលេងរបៀបនេះមើលទៅគេ ដូចជាទន់ពេកហើយ " ៕
ប្រភព : Metro
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...