|
|
|
ក្លឹប Paris Saint-Germain បានចុះហត្ថលេខាខ្ចី ខ្សែប្រយុទ្ធ Hugo Ekitike របស់ Reims ក្នុងកិច្ចសន្យាមួយរដូវកាល ដោយមានជម្រើសក្នុងការទិញផ្ដាច់ ។ គួរបញ្ជាក់ថា PSG បានព្រមព្រៀងក្នុងការទិញកីឡាករវ័យ២០ឆ្នាំរូបនេះ ជាមួយតម្លៃ៣៦លានអឺរ៉ូ ប៉ុន្ដែសាម៉ីខ្លួន និងក្លឹបរបស់គេ មិនចង់ឱ្យការផ្ទេរនេះកើតមានឡើងនៅពេលនេះទេ។

គួរបញ្ជាក់ថា Ekitike ជាកីឡាករចំណូលថ្មីទី៣ ដែលចូលរួមក្លឹបយក្សបារាំង បន្ទាប់ពី Vitinho ពីក្លឹប Porto និង Nuno Mendes ពីក្លឹប Sporting Lisbon នៅក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៣៤លានផោនដូចគ្នា។ គេជាកីឡាករដំបូងដែលចូលរួម PSG ចាប់តាំងពីក្លឹបប្រកាសតែងតាំងលោក Christophe Galtier ជាអ្នកចាត់ការថ្មី៕
ប្រភព៖ Sky Sport
Liverpool បានកក់ Bradley Barcola សម្រាប់ការពិនិត្យសុខភាពនៅថ្ងៃអាទិត្យ ខណៈដែលខ្សែបម្រើស្លាប Paris Saint-Germain រូបនេះជិតដល់ការផ្ទេរដ៏ជោគជ័យមួយទៅកាន់ Anfield។...
អ្នកជំនាញផ្ទេរកីឡាករអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា Atletico Madrid កំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Jonathan David របស់ Juventus។...
ក្លឹប Como បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Samuele Ricci ពីក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2026/27 ជាមួយនឹងជម្រើសក្នុងការធ្វើឱ្យការផ្ទេរនេះក្លាយជាអចិន្ត្រៃយ៍។...
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...