|
|
|
អ្នកចាំទី Thibaut Courtois របស់ក្លឹប Real Madrid និងបែលហ្ស៊ិក នឹងទទួលបានការផ្តល់ជូនកិច្ចសន្យាបន្តពីក្លឹបរហូតដល់ខែមិថុនា ឆ្នាំ២០២៨។
ក្លឹប Los Blancos បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងថ្មី ដើម្បីធានាវត្តមានបន្តរបស់កីឡាករវ័យ ៣៤ ឆ្នាំដែលមានបទពិសោធន៍នៅក្នុងក្រុម និងពង្រីកពេលវេលារបស់គាត់ក្នុងការការពារសំណាញ់ទីរបស់ក្រុម។ ក្លឹប Real Madrid ប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចសន្យារយៈពេលខ្លីសម្រាប់កីឡាករចាស់វស្សាដែលមានអាយុលើសពី ៣០ ឆ្នាំ មានន័យថាកីឡាករបែលហ្ស៊ិករូបនេះនឹងអាចស្នាក់នៅក្នុងជើងឯកអេស្ប៉ាញរហូតដល់យ៉ាងហោចណាស់ខែមិថុនា ឆ្នាំ២០២៨។
កិច្ចសន្យាបច្ចុប្បន្នរបស់ Thibaut នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២៦/២៧។ Courtois បានបង្ហាញពីបំណងប្រាថ្នាចង់ស្នាក់នៅក្នុងទីក្រុងម៉ាឌ្រីដរយៈពេលពីរបីឆ្នាំទៀត ហើយថែមទាំងមានគម្រោងបញ្ចប់អាជីពរបស់គាត់ដោយពាក់អាវរបស់ក្លឹបទៀតផង។
អ្នកចាំទីរូបនេះបានចូលរួមជាមួយក្លឹប Los Blancos ក្នុងខែសីហា ឆ្នាំ២០១៨ ហើយបានបង្ហាញខ្លួនចំនួន ៣៣៧ ប្រកួត របូតគ្រាប់បាល់ចំនួន ៣២៨ គ្រាប់ និងរក្សាបាន ១៣០ សន្លឹកមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...