|
|
|
មានសេចក្តីរាយការណ៍ថា Real Madrid កំពុងនាំមុខគេក្នុងការប្រជែងយកកីឡាករវ័យក្មេងដ៏មានទេពកោសល្យរបស់ Manchester United គឺ JJ Gabriel ខណៈដែល Barcelona និង Chelsea ក៏ចាប់អារម្មណ៍លើរូបគេផងដែរ។
កីឡាករវ័យ ១៥ ឆ្នាំរូបនេះបានស្នើសុំចាកចេញពី United ដោយតំណាងរបស់គេបានដាក់សំណើជាផ្លូវការដើម្បីលុបចោលការចុះឈ្មោះរបស់គេ។ ក្លឹបនៅតែសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលឱ្យគេបន្តស្នាក់នៅ ខណៈដែលបច្ចុប្បន្ន Gabriel មិនបានហ្វឹកហាត់ជាមួយក្រុមឈុតធំនោះទេ។
យោងតាមអ្នកកាសែត Rodra បានឱ្យដឹងថា Real Madrid ចាត់ទុក Gabriel ជាកីឡាករដែលមានសក្តានុពលសម្រាប់ក្រុម Castilla។ Barcelona បានតាមដានកីឡាករវ័យក្មេងរូបនេះមួយរយៈមកហើយ ខណៈដែល Chelsea ក៏កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីចុះកិច្ចសន្យាជាមួយគេផងដែរ។
Arsenal ក៏កំពុងតាមដានស្ថានការណ៍នេះដែរ ខណៈដែល United នៅតែប្តេជ្ញាចិត្តរក្សាទុកកីឡាករដែលផលិតចេញពីថ្នាលយុវជនរបស់ខ្លួនដែលត្រូវបានគេវាយតម្លៃខ្ពស់រូបនេះ។
Gabriel មានកាន់លិខិតឆ្លងដែនអៀរឡង់ ដែលមានន័យថាគេអាចផ្លាស់ទៅកាន់ក្លឹបអឺរ៉ុបផ្សេងទៀតបាន បន្ទាប់ពីគេមានអាយុគ្រប់ ១៦ ឆ្នាំនៅថ្ងៃទី ៦ ខែតុលា។ កីឡាករវ័យក្មេងរូបនេះធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) ក្នុងការប្រកួតដំបូងរបស់គេនៅពានរង្វាន់ UEFA Youth League។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...