|
|
|
យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ក្លឹប Real Madrid បានបដិសេធសំណើជាច្រើនសម្រាប់ការទិញយកអ្នកចាំទីសញ្ជាតិអ៊ុយក្រែន Andriy Lunin។ ទោះបីជាគាត់ត្រូវអង្គុយបម្រុង Thibaut Courtois ក៏ដោយ ក៏ Lunin នៅតែទទួលបានទំនុកចិត្តពីក្លឹបដដែល។
Lunin ធ្លាប់បានពិចារណាលើការចាកចេញក្នុងអំឡុងរដូវក្តៅឆ្នាំ ២០២៤ និង ២០២៥ ប៉ុន្តែចុងក្រោយគាត់បានសម្រេចចិត្តបន្តស្នាក់នៅ Madrid ដោយបានចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០៣០។ ក្លឹបចាត់ទុកគាត់ថាជាអ្នកចាំទីបម្រុងដ៏សាកសមបំផុតសម្រាប់ Courtois ហើយតែងតែបដិសេធមិនព្រមលក់គាត់ចេញឡើយ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ មិនគិតថាខ្លួនឯងអន់ជាងអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក (Courtois) នោះទេ ហើយគាត់ជឿជាក់ថាខ្លួនអាចធ្វើបានល្អក្នុងកម្រិតដូចគ្នា ប្រសិនបើទទួលបានឱកាស។
ថ្មីៗនេះ Lunin បានជួយសង្គ្រោះបាល់បាន ៦ លើក ក្នុងជ័យជម្នះ ២-១ របស់ Real Madrid លើក្រុម Barcelona ប៉ុន្តែគេរំពឹងថាគាត់នឹងត្រឡប់ទៅអង្គុយបម្រុងវិញនៅក្នុងការប្រកួតទល់នឹងក្រុម Racing Santander។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...