|
|
|
ក្លឹបស្តេចស Real Madrid មានគម្រោងនៅក្នុងការរៀបចំក្រុមរបស់ពួកគេឡើងវិញ នៅមុនរដូវកាលថ្មីចាប់ផ្តើម ជាមួយនឹងការផ្ទេរចេញ កីឡាករនៅក្នុងក្រុម ២ រូបនេះ នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង កីឡាករដែល Real Madrid ចង់លក់ចេញនោះ គឺខ្សែប្រយុទ្ធ Marco Asensio ដែលគេបង្ហាញខ្លួនបានត្រឹមតែ ១៩ ប្រកួតប៉ុណ្ណោះ នៅក្របខ័ណ្ឌ La Liga និង ២ ប្រកួតនៅពានរង្វាន់ Champions League កាលពីរដូវកាលមុន ។

ចំណែកឯមួយរូបទៀតនោះគឺខ្សែបម្រើ Dani Ceballos នៅពេលដែលគេមិនអាចបង្ហាញភាពលេចធ្លោណាមួយនោះឡើយ
បន្ទាប់ពីបានវិលត្រលប់មកកាន់ទឹកដី Bernabeu វិញ ក្រោយចាយពេលខ្ចីជើងជាមួយក្លិប Arsenal ៕
ប្រភព ៖ Marca
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...