|
|
|
Madrid មានកីឡាកររងរបួស !
Rodrygo គឺជាកីឡាករចុងក្រោយដែលទទួលរបួសនៅ Real Madrid ។ កីឡាករប្រេស៊ីលបានរងរបួសជង្គង់អំឡុងពេលប្រកួតរបស់ Brazil ជាមួយ Argentina ក្នុងសប្តាហ៍នេះ។
ទោះយ៉ាងណាក៏ដោយ របួសរបស់ Rodrygo មិនធ្ងន់ធ្ងរពេកទេ។ យោងតាម Fabrizio Romano កីឡាករ Rodrygo កំពុងទទួលរងនូវ ភាពមិនស្រួលនៅក្នុងជង្គង់របស់គាត់ ហើយនឹងឆ្លងកាត់ការធ្វើតេស្តនៅថ្ងៃសុក្រដើម្បីយល់ពីស្ថានភាពធ្ងន់ធ្ងរ ឬ អត់ នៃរបួស។
Rodrygo ពេលនេះមានការសង្ស័យអាចនិងអវត្តានសម្រាប់ការប្រកួតរបស់ Madrid ទល់នឹង Cadiz នៅថ្ងៃអាទិត្យនេះ។
Los Blancos មានសំណាងមិនល្អជាមួយនឹងរបួសនៅរដូវកាលនេះ ដោយកីឡាករសំខាន់ៗដូចជា Tchouameni Camavinga Vinicius Courtois និង Militao សុទ្ធតែរងរបួស។
Facebook Page Aa2888
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...