|
|
|
Sergio Ramos ខ្សែការពារសញ្ជាតិអេស្ប៉ាញដ៏មានបទពិសោធន៍ កំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់ក្លឹប Aston Villa ក្នុងនាមជាកីឡាករដែលអាចនឹងនាំយកមកពង្រឹងក្រុមអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។
យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប ដែលត្រូវបានចុះផ្សាយបន្តដោយ TNT Sports Argentina ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Birmingham មួយនេះ កំពុងពិចារណាដោយយកចិត្តទុកដាក់លើការចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាលដ៏ល្បីល្បាញរូបនេះ។ ដំណឹងនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានការកាត់តរូបភាពបង្ហាញពីទម្រង់មុខមាត់របស់កីឡាកររូបនេះ នៅពេលពាក់អាវរបស់ក្រុម Aston Villa។
កីឡាករបាល់ទាត់វ័យ ៤០ ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករគ្មានក្លឹប (free agent) បន្ទាប់ពីបានបញ្ចប់ការលេងឱ្យក្លឹប Monterrey ក្នុងប្រទេសម៉ិកស៊ិក។ ការបង្ហាញខ្លួនជាផ្លូវការចុងក្រោយរបស់គាត់នៅលើទីលានគឺនៅក្នុងខែធ្នូ ឆ្នាំ ២០២៥ នៅពេលដែលគាត់ពាក់អាវក្រុម Rayados ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃលីគ Liga MX មុនពេលលាគ្នាជាមួយអ្នកគាំទ្រនៅម៉ិកស៊ិក។
ចាប់តាំងពីពេលនោះមក តារាបាល់ទាត់ជើងចាស់របស់អេស្ប៉ាញរូបនេះ នៅតែបន្តហ្វឹកហាត់ដោយខ្លួនឯង ដោយរង់ចាំឱកាសថ្មីមួយដើម្បីវិលត្រឡប់ទៅកាន់ការប្រកួតកម្រិតខ្ពស់នៅអឺរ៉ុបវិញ។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...