|
|
|
Dusan Vlahovic គ្រោងនឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្លឹបកំពូលៗនៅអឺរ៉ុបកំពុងសម្លឹងមើលខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីវ័យ 26 ឆ្នាំរូបនេះរួចហើយ នេះបើយោងតាម Tuttosport ។ កិច្ចសន្យារបស់គាត់ជាមួយ Juve នឹងផុតកំណត់នៅខែមិថុនា ហើយការពិភាក្សាលើការបន្តបានជាប់គាំងអស់ជាច្រើនខែ ដែលទុកឱ្យអនាគតរបស់គាត់បើកចំហ។
Barcelona បានចុះបញ្ជី Vlahovic ក្នុងចំណោមបេក្ខភាពឈានមុខគេ ដើម្បីជំនួសតំណែង Robert Lewandowski ដែលកិច្ចសន្យានឹងបញ្ចប់នៅរដូវក្តៅក្រោយ។ ទំនាក់ទំនងដំបូងរវាងនាយកផ្នែកកីឡារបស់ Barcelona លោក Deco និងភ្នាក់ងាររបស់ Vlahovic លោក Darko Ristic បានធ្វើឡើងនៅក្នុងខែសីហា ដែលបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្លឹបក្នុងការធានាខ្សែប្រយុទ្ធ ប្រសិនបើ Lewandowski ចាកចេញ។
Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Vlahovic ក្នុងនាមជាអ្នកបម្រុងដ៏មានសក្តានុពលសម្រាប់ Harry Kane ។ ទោះជាយ៉ាងណាក៏ដោយ សេណារីយ៉ូរបស់ទីក្រុង Munich ត្រូវបានគេរាយការណ៍ថាមិនសូវទាក់ទាញសម្រាប់ខ្សែប្រយុទ្ធនោះទេ បើធៀបនឹងឱកាសនៅ Barcelona។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...