|
|
|
Wayne Rooney បានរំលឹកឡើងវិញអំពីពេលដែលគាត់ត្រូវបានគេស្នើសុំឱ្យចាក់ថ្នាំបំបាត់ការឈឺចាប់ មុនពេលការប្រកួត Champions League រវាង Manchester United និង Bayern Munich កាលពីឆ្នាំ ២០១០។
វីរបុរសរបស់ក្លឹប Manchester United គឺ Wayne Rooney បានទម្លាយឱ្យដឹងពីការលះបង់ និងវិធីសាស្ត្រផ្សេងៗដែលគាត់បានធ្វើ ដើម្បីអាចបន្តការប្រកួតទាំងមានរបួសក្នុងអំឡុងពេលអាជីពរបស់គាត់នៅ Old Trafford។
Rooney ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានឆន្ទៈខ្ពស់ក្នុងការលេង ទោះបីជាមានបញ្ហារបួសរាងកាយក៏ដោយ ហើយគាត់បានរំលឹកពីហេតុការណ៍ដ៏គួរឱ្យកត់សម្គាល់មួយកាលពីឆ្នាំ ២០១០។
នៅក្នុងកម្មវិធីផតឃែស្ថ (podcast) "Stick to United" លោក Rooney បានរំលឹកថា គាត់បានមកដល់កន្លែងប្រកួត Champions League ទល់នឹង Bayern Munich ដោយប្រើឈើច្រត់។
គាត់បាននិយាយថា៖ «ខ្ញុំចាំបានថាពេលលេងទល់នឹង Bayern Munich (ឆ្នាំ ២០១០) ខ្ញុំបានបើកឡានមកដល់ដោយប្រើឈើច្រត់ ខណៈដែលក្រុមទាំងមូលបានមកតាមរថយន្តក្រុងរបស់ក្រុម»។
«ខ្ញុំបានចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដើម្បីជូនពរដល់កីឡាករផ្សេងទៀត ប៉ុន្តែចុងក្រោយខ្ញុំបែរជាបានចូលលេងតាំងពីដើមហ្គេមទៅវិញ»។
បន្ទាប់មក លោក Mark Goldbridge ដែលជាពិធីកររួម បានសួរ Rooney ថា តើគាត់ផ្លាស់ប្តូរពីស្ថានភាពដែលត្រូវប្រើឈើច្រត់ មកជាការចូលលេងតាំងពីដើមហ្គេមបានយ៉ាងដូចម្តេច។
Rooney បានពន្យល់ថា៖ ព្រោះ Fergie លោក Alex Ferguson បានស្នើឱ្យខ្ញុំចាក់ថ្នាំដើម្បីអាចលេងបាន។ ខ្ញុំបានចាក់ថ្នាំនោះ ប៉ុន្តែខ្ញុំត្រូវតែដកខ្លួនចេញនៅពេលសម្រាកតង់ទីមួយ។ ពេលដោះស្បែកជើងចេញនៅពេលសម្រាកនោះ ខ្ញុំឃើញថាត្រង់កជើងរបស់ខ្ញុំបានហើមឡើងធំខ្លាំង។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...