|
|
|
ក្រុមកាំភ្លើងធំ Arsenal នៅតែបន្ដខាតបង់ពិន្ទុទៀតហើយ ក្រោយពីពួកគេលេងបានត្រឹមស្មើជាមួយក្រុម Brentford ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះនៅក្របខណ្ឌ English Premier League។

នៅក្នុងការប្រកួតនេះដែរ ក្រុមកំពូលតារាង Arsenal រកបានគ្រាប់បាល់នាំមុខទៅហើយនៅនាទី៦៦ ដោយកីឡាករ Trossard ប៉ុន្តែវាមិនបានធ្វើឱ្យពួកគេទទួលបានជ័យជម្នះនោះទេ។ នៅនាទី៧៤ កីឡាករ Toney ក៏រកបានគ្រាប់បាល់តាមស្មើវិញបានទៀត។ ដូច្នេះការប្រកួតនេះ ក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ។ ត្បិតតែយ៉ាងនេះក្ដី ក្រុមកាំភ្លើងធំនៅតែបន្ដឈរកំពូលតារាងដដែល ដោយនាំមុខទៅលើក្រុមលេខ២ Man City រហូតដល់៦ពិន្ទុឯណោះ។


បច្ចុប្បន្នក្រុមកាំភ្លេីងធំ Arsenal កំពុងឈរនៅលេខ១ មាន៥១ពិន្ទុ ស្របពេលក្រុមលេខ២ Man City វិញ មាន៤៥ពិន្ទុ។ ក្រុមនៅចំណាត់ថ្នាក់លេខ៣ Man Utd មាន៤៣ពិន្ទុ។ ការប្រជែងពាននៅ Premier League នៅតែបន្ដ ស្របពេលក្រុម Arsenal ក៏នឹងត្រូវប៉ះក្រុម Man City នៅសប្ដាហ៍ក្រោយផងដែរ៕

Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3HX50Si

AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
La Liga Sevilla VS Atl Madrid Result ...
Serie A Juventus VS Parma Result ...
Bundesliga Dortmund VS HSV Result ...
Premier League Tottenham VS Newcastle Result ...
Premier League Crystal VS Man City Result ...