|
|
|
អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Endrick កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិជាថ្មីម្តងទៀត មុនពេលបើកទីផ្សារដោះដូរកីឡាករខែមករា។ យោងតាមព័ត៌មានដែលចុះផ្សាយដោយគេហទំព័រអ៊ីតាលី Calciomercato ទាំងក្លឹប Milan និង Roma កំពុងលេចមុខជាបេក្ខភាពក្នុងការស្នើសុំខ្ចីជើងខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះ ប្រសិនបើថ្នាក់ដឹកនាំរបស់ Real Madrid សម្រេចចិត្តអនុញ្ញាតឱ្យគាត់ផ្លាស់ប្តូរទីតាំងលេងជាបណ្តោះអាសន្ន។
ចំណាប់អារម្មណ៍របស់ក្លឹប Rossoneri ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ មានតាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅមុនមកម្ល៉េះ នៅពេលដែលពួកគេបានបើកកិច្ចពិភាក្សាដើម្បីនាំយកគាត់មកចូលរួមក្រុម។ ទោះជាយ៉ាងណាក៏ដោយ ការចរចាបានជាប់គាំងដោយសារតែភាពស្ទាក់ស្ទើររបស់គ្រូបង្វឹក Jose Mourinho ដែលចង់រក្សាខ្សែប្រយុទ្ធវ័យក្មេងរូបនេះឱ្យស្ថិតនៅក្នុងក្រុមឈុតធំ បន្ទាប់ពីគាត់បានត្រឡប់មកវិញពីការខ្ចីជើងនៅក្លឹប Olympique Lyonnais ក្នុងអំឡុងពាក់កណ្តាលដំបូងនៃឆ្នាំ ២០២៦។
លទ្ធភាពនៃប្រតិបត្តិការណាមួយនៅពេលអនាគត នឹងអាស្រ័យលើជំហររបស់ប្រធានក្លឹប Florentino Perez ទាក់ទងនឹងការបន្តស្នាក់នៅរបស់កីឡាកររូបនេះ។ ខណៈដែល Milan មានគម្រោងនាំយក Endrick មកដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅតាមតួនាទីផ្សេងៗគ្នា ក្លឹប Roma ក៏កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ ដែលមានន័យថាការវិវត្តរបស់កីឡាកររូបនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ នឹងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តថា តើគាត់នឹងបន្តស្នាក់នៅ ឬចាកចេញជាបណ្តោះអាសន្នដើម្បីស្វែងរកឱកាសលេងឱ្យបានទៀងទាត់។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...