|
|
|
អ្នកចាត់ការទូទៅលោក Vahid Halilhodzic របស់ក្រុមជម្រើសជាតិម៉ារ៉ុកបានលេងធម៌ក្តៅដាក់ខ្សែប្រយុទ្ធ Hakim Ziyech ដោយមិនកោះហៅគេឲ្យចូលរួមពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations (AFCON) តាំងពីប្រកួតដំបូង ។ លោកសង្កត់ធ្ងន់ម្តងទៀតថា បើទោះបី Ziyech ជា Lionel Messi ក៏លោកគ្មានថ្ងៃឲ្យគេមកចូលរួមជាមួយជម្រើសជាតិដែរ ។

Halilhodzic បានបន្ថែមទៀតថា ៖ "អាកប្បកិរិយារបស់គេនៅ ២ប្រកួតចុងក្រោយក្នុងជំនួបមិត្តភាព គឺពិបាកនិងទទួលយកណាស់
គេមិនសាកសមជាកីឡាករជម្រើសជាតិឡើយ ។ គេគួរតែធ្វើជាគំរូដល់មិត្តរួមក្រុម អាកប្បកិរិយាគេបានជះឥទ្ធិពលអវិជ្ជមានដល់
មិត្តរួមក្រុមទាំងមូល ។ គេមិនគោរពវិន័យ ថែមទាំងមកយឺតទៀត " ។

គួរបញ្ជាក់ថា ម៉ារ៉ុកបានធ្លាក់ចេញពីពានរង្វាន់ AFCON ក្រោមថ្វីជើងអេហ្សីប ក្នុងលទ្ធផល ២-១ ៕
ប្រភព : Goal
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...