|
|
|
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកទល់នេះ ត្រូវបានធ្វើឡើងចំនួន ២១លើកហើយ តាំងពីបង្កើតនៅឆ្នាំ១៩៣០មក ។ នៅពេលបង្កើតឡើងដំបូងៗ មិនមានប្រទេសអាស៊ីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដោយគេត្រូវរង់ចាំដល់ឆ្នាំ១៩៣៨ ទើបមានប្រទេសអាស៊ីទី១ បានចូលរួមប្រកួត។

ប្រទេសនោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌាខាងកើតហុល្លង់ ដែលបច្ចុប្បន្នឥណ្ឌូណេស៊ី។ នៅពេលនោះ ប្រទេសអាស៊ីជាច្រើនបានដកខ្លួនចេញពីវគ្គជម្រុះ ដែលក្នុងនោះមាន ជប៉ុន និងចិន ដោយប្រទេសទាំងពីរនេះជាប់ធ្វើសង្គ្រាមនឹងគ្នា។ ឥណ្ឌូណេស៊ីត្រូវប៉ះជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីវគ្គជម្រុះទៅទៀត។ ហេតុនេះហើយ ប្រទេសអាស៊ីមួយនេះក៏ឡើងទៅលេង World Cup នៅប្រទេសបារាំងនៅឆ្នាំ ១៩៣៨តែម្ដង។

គួរបញ្ជាក់ថាក្នុងពេលនោះដែរ ក្រុមជម្រើសជាតិមួយនេះ បានធ្វើដំណើរតាមកប៉ាល់ទៅប្រទេសបារាំង ដោយចំណាយពេលជាច្រើនសប្ដាហ៍។ យ៉ាងណាក៏ដោយ ប្រទេសមួយនេះលេងប្រកួតតែមួយគត់ក្នុង World Cup ដែលប៉ះនឹងប្រទេសហុងគ្រី។ នៅពេលនោះ ហុងគ្រីបានយកឈ្នះឥណ្ឌាខាងកើតហុល្លង់ ក្នុងលទ្ធផល ៦ ទល់នឹង ០។

Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: The Sun
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...