|
|
|
Lionel Messi អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ប្រហែលជាមានឱកាសតិចតួចណាស់ក្នុងការត្រឡប់មកទ្រនំចាស់វិញនេះបើតាមការបញ្ជាក់របស់ប្រធានក្លឹប Barca លោក Joan Laporta ។

លោក Laporta បានផ្តល់បទសម្ភាសន៍ជាមួយ RAC1 ថា ៖ "ខ្ញុំមិនទាន់បានទទួលដំណឹងអ្វីទាំងអស់ពី Messi ឬ ក៏ភ្នាក់ងាររបស់គេឡើយទាក់ទងនិងការត្រឡប់មកវិញរបស់គេ ។ ហើយមកទល់ពេលនេះ យើងក៏មិនចង់បង្កើតកំហុសដែលអាចធ្វើអោយប៉ះពាល់ដល់ក្លឹបដែរ "។

គួរបញ្ជាក់ថាក្លឹបអ្នកមានបុណ្យ FC Barcelona ធ្លាប់មានបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយ Messi ត្រូវបង្ខំចិត្តផ្ទេរទៅ PSG កាលពីរដូវកាលមុន ៕
ប្រភព ៖ Fabrizio Romano
FIFA World Cup Austria VS Jordan Match ...
FIFA World Cup Argentina VS Algeria Match ...
FIFA World Cup Iraq VS Norway Match ...
FIFA World Cup France VS Senegal Match ...
អ្នកចាំទី Vozinha របស់ក្រុម Cape Verde និងខ្សែប្រយុទ្ធ Lamine Yamal របស់ក្រុម Spain បានបង្កើតកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីមានគម្លាតអាយុ 21 ឆ្នាំ និង 45 ថ្ងៃ ក្នុងការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 2026។...