|
|
|
ក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំមុនៗ ជម្រើសជាតិជប៉ុនមិនដែលឆ្លងផុងវគ្គ១៦ក្រុមចុងក្រោយឡើយ ប៉ុន្តែគ្រូរបស់ពួកគេលោក Hajime Moriyasu បានកំណត់ត្រាគោលដៅថានឹងត្រូវឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងប្រទេសកាតា ។

សហព័ន្ធ
ក្នុងវគ្គជម្រុះពានរង្វាន់ World Cup ២០២២ ក្នុងតំបន់អាស៊ី (AFC) ជប៉ុនបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល B នៃជុំទីបី។ ឆ្លងកាត់១០ប្រកួតពួកគេឈ្នះ៧ ស្មើ១និងចាញ់២ប្រកួតមាន២២ពិន្ទុ គម្លាតក្រោមក្រុមកំពូលតារាងអារ៉ាប៊ីសាអ៊ូឌីតតែមួយពិន្ទុតែប៉ុណ្ណោះ។

ប្រវត្តិក្នុង World Cup
ក្រុមរហស្សនាម សាម៉ូរ៉ៃជប៉ុនធ្លាប់ចូលរួមលេងព្រឹត្តិការណ៍ World Cup ចំនួន៦ដង និងធ្វើបានល្អបំផុតត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះក្នុងឆ្នាំ២០០២ ២០១០និង២០១៨។ កាលពីឆ្នាំ២០០២ ជប៉ុនបានសហការជាមួយកូរ៉េខាងត្បូងរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup ជាលើកដំបូងសម្រាប់ខ្លួនឯង។
ឆ្នាំនោះក្នុងវគ្គសន្សំពិន្ទុជប៉ុនពិតជាធ្វើបានល្អ ដោយដណ្ដើមបានចំណាត់ថ្នាក់កំពូលតារាងពូល H ឈរលើបែលហ្ស៊ិក រុស្សីនិងទុយណេស៊ី ជាមួយនឹងភាពមិនបរាជ័យសោះ។ ប៉ុន្តែឈានដល់វគ្គ១៦ក្រុមចុងក្រោយ ជប៉ុនបានប្រកួតចាញ់ទួរគី ១-០ ក្នុងដីខ្លួនឯងកីឡដ្ឋាន Miyagi និងធ្លាក់ត្រឹមវគ្គនេះតែម្ដង។

កីឡាករសំខាន់
ខ្សែការពារពោរពេញដោយបទពិសោធន៍និងសមត្ថភាព Maya Yoshida នឹងដើរតួជាប្រធានក្រុមដឹកនាំក្រុមជប៉ុនប្រយុទ្ធលើទីលាននៃប្រទេសកាតា។ កីឡាករវ័យ៣៤ឆ្នាំធ្លាប់បានចូលលេង World Cup ២ព្រឹត្តិការណ៍រួចមកហើយកាលពីឆ្នាំ២០១៤និង២០១៨ ដូច្នេះគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការជ្រោមជ្រែងសម្រាប់ការប្រកួតពេលខាងមុខ។
និយាយពីក្លឹបអាជីពវិញ Yoshida ធ្លាប់លេងនៅក្រុមអឺរ៉ុបជាច្រើនដូចជា VVV-Venlo (ហុល្លង់), Southampton (អង់គ្លេស), Sampdoria (អ៊ីតាលី) និងបច្ចុប្បន្នកំពុងលេងក្នុងក្រុម Schalke 04 លីគកំពូលអាល្លឺម៉ង់៕

Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: The Sun
Lamine Yamal បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង នៅពេលត្រូវបានសួរថាតើគាត់គិតថា Barcelona អាចឈ្នះពានរង្វាន់ធំទាំងបី (treble) នៅរដូវកាលនេះដែរឬទេ ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ពួកគេតាំងពីដើមរដូវកាលមក។...
លោក Vincent Kompany គ្រូបង្វឹកក្រុម Bayern Munich បានធ្វើការសង្ខេបអំពីលទ្ធផលស្មើគ្នា ៣-៣ របស់ក្រុមជាមួយក្រុម Viking ក្នុងជុំទី ២ នៃវគ្គចែកពូលពានរង្វាន់ UEFA Champions League។...
អតីតកីឡាករបម្រើស្លាបរបស់ Chelsea លោក Pat Nevin បានណែនាំកីឡាករវ័យ ១៩ ឆ្នាំ Estevao Willian ឱ្យស្វែងរកការផ្ទេរចេញនៅខែមករា ដោយលើកហេតុផលថា កីឡាករជនជាតិប្រេស៊ីលរូបនេះមិនសាកសមនឹងប្រព័ន្ធយុទ្ធសាស្ត្ររបស់គ្រូបង្វឹក Xabi Alonso នោះទេ។...
ក្រុម Barcelona បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ការចាប់ផ្តើមរដូវកាល ដោយដណ្តើមបានជ័យជម្នះ ១០ ប្រកួតជាប់ៗគ្នាក្នុងគ្រប់ការប្រកួតផ្លូវការ បន្ទាប់ពីយកឈ្នះក្រុម Galatasaray ក្នុងលទ្ធផល ៤-១ នៅទីក្រុង Istanbul ក្នុងក្របខ័ណ្ឌ Champions League។...
Champions League Galatasaray VS Barcelona Result ...