|
|
|
ក្លឹប Chelsea កំពុងចចារជាមួយ Barcelona ក្នុងការនាំយក Dembele មកកាន់ទឺកដី Stamford Bridge នារដូវក្តៅខាងមុខដោយគ្មានតម្លៃខ្លួន ។ Chelsea បានតាមឃ្លាំមើលខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ តាំងពីដើមរដូវកាល ពេលដែលលេចលឺដំណឹងថាគេចង់ចាកចេញពី Barca ។

គួរបញ្ជាក់ថា Dembele មានភាគរយខ្ពស់ក្នុងការចាកចេញពី Barcelona ដោយសារតែបញ្ហាហិរញ្ញវត្ថុគឺក្លឹបមិនមានលទ្ធភាពក្នុងការផ្តល់ប្រាក់ពលកម្មដល់រូបគេ ។ Barcelona បានព្យាយាមធ្វើសំណើរបន្តកុងត្រាថ្មី ដល់រូបគេដែរដោយស្នើរសុំអោយ Dembele កាត់បន្ថយប្រាក់ពលកម្មខ្លះដើម្បីសម្រាលបន្ទុកដល់ក្លឹប តែត្រូវសាម៉ីខ្លួនបដិសេធ ។

ស្របពេលដែលតោខៀវ Chelsea និង PSG កំពុងចាប់អារម្មណ៏ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះយ៉ាងខ្លាំង និងរំពឹងថាអាចនាំរូបគេមកបាននៅរដូវក្តៅខាងមុខ ៕
ប្រភព : 90 Min
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...