|
|
|
បន្ទាប់ពីអធិរាជស Real Madrid បានយកឈ្នះក្រុមអ្នកមានបារាំង PSG កាលពីយប់មិញដោយលទ្ធផល 3-1 នាំអោយក្រុម Real Madrid កក់កៅអីទៅវគ្គ ៨ក្រុម UEFA Champions League រួចជាស្រេច ។

សម្រាប់ក្រុមមេឃខៀវ Manchester City បានធានាកៅអីទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រដោយគ្មានក្ដីបារម្ភ បើទោះបីជាស្មើគ្នាជាមួយ RB Salzburg ដោយលទ្ធផល 0-0 នៅជើងទី២ ដោយសារ Mancity ទទួលបានជ័យជម្នះកាលពីជើងទី១យ៉ាងច្រើនលើសលប់ដោយលទ្ធផល 5-0 ។

ដូច្នេះ Man City និង Real Madrid និងចូលរួមជាមួយក្រុមយក្សអាឡឺម៉ង់ Bayern Munich និងហង្សក្រហម Liverpool ក្នុងការឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ ចំណែកឯ 4ក្រុមផ្សេងទៀត នឹងត្រូវបានរកឃើញនៅសប្ដាហ៍ក្រោយ ៕
ប្រភព : BBC Sports
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...