|
|
|
ក្លឹប Borussia Dortmund ជះលុយប្រមាណជា 5លានអឺរ៉ូទិញយកខ្សែប្រយុទ្ធ Anthony Modeste ពីក្លឹប Cologne ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានចុះហត្ថលេខកុងត្រារយៈពេល១ឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធចំណូលថ្មី Sebastien Haller ត្រូវបានរំពឹងថា នឹងខកខានចូលរួមជាច្រើនប្រកួត ក្រោយទទួលការវះកាត់ជំងឺមហារីក។

គួរបញ្ជាក់ថា Modeste ជាកីឡាករម្នាក់ដែលមានបទពិសោធជោកជាំនៅលីគកំពូលអង់គ្លេស ដោយបានបង្ហាញខ្លួន១០៩លើក និងរកគ្រាប់បាល់៨៣គ្រាប់ សម្រាប់ការចំណាយពេល ២ឆ្នាំនៅ Hoffenheim មុនពេលចូលរួម Cologne ពីរលើក៕
ប្រភព៖ Sky Sport
Premier League Leeds VS Burnley Match ...
ក្លឹប Borussia Dortmund ចាប់អារម្មណ៍លើ Gonzalo Garcia ប៉ុន្តែមិនទាន់មានការពិភាក្សាជាក់ស្តែងណាមួយកើតឡើងនៅឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Sky Sport។...
យោងតាម Diario Sport បន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Barcelona ប្តេជ្ញាចិត្តថានឹងដណ្តើមយកពានរង្វាន់ La Liga ឲ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ នៅពេលដែលពួកគេប្រកួតជាមួយក្រុម Osasuna ហើយមិនចង់រង់ចាំរហូតដល់ការប្រកួត El Clasico នៅថ្ងៃទី 10 ខែឧសភានោះទេ។...
យោងតាមកាសែត Daily Mail ក្លឹប Chelsea គ្រោងនឹងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយ Enzo Fernandez ឡើងវិញនៅចុងបញ្ចប់នៃរដូវកាល។...