|
|
|
ក្លឹប Atletico Madrid បានបដិសេធក្នុងការចង់បានខ្សែប្រយុទ្ធចាស់វស្សាររបស់បិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ដោយបញ្ជាក់ថា វាគ្មានថ្ងៃដែលអាចកើតឡើងទេ ។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ រូបនេះបានត្រលប់មកកាន់ United វិញកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីខកខានដំណើរប្រកួតកម្ដៅសាច់ដុំរបស់ក្លឹបទៅប្រទេសថៃនិងអូស្ត្រាលីរយៈពេល១៧ថ្ងៃ។ Ronaldo នឹងនិយាយតទល់គ្នាជាមួយអ្នកចាត់ការថ្មី Erik ten Hag ពាក់ព័ន្ធនឹងអនាគត។ គួរបញ្ជាក់ថាវាក៏ជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពី Ronaldo សុំក្លឹបចាកចេញ។

លោក Enrique Cerezo បានបញ្ជាក់ថា លោកមិនដឹងនរណាបង្កើតរឿង Ronaldo ផ្លាស់ទៅ AT នោះទេ។ វាមិនមែនជាការពិតឡើយ។ វាពិតជាមិនអាចទៅរួចសម្រាប់ Ronaldo ដែលអាចមក Atletico Madrid។
ប្រភព ៖ BBC Sport
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...