|
|
|
ខ្ញីចាស់កាន់តែហិរ !!! អ្នកចាំទីវ័យ ៤៤ឆ្នាំសញ្ជាតិអ៊ីតាលី Gianluigi Buffon បានសម្រេចបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគាត់នឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលបញ្ចប់កុងត្រា។

គួរបញ្ជាក់ថាអ្នកចាំទីវ័យ ៤៤ឆ្នាំរូបនេះ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅលីគទី២របស់អ៊ីតាលី Serie B
ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Gianluigi Buffon ធ្លាប់ឈ្នះពាន Serie A ១០លើកជាមួយក្រុមសេះបង្កង់ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។

ក្រោយពីបានបន្តកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត ចំពោះការសម្រេចចិត្តមួយនេះ ៕
ប្រភព : BBC Sports
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...