|
|
|
លោក Lothar Matthäus បានចេញមុខការពារ Florian Wirtz ដោយអះអាងថា ខ្សែបម្រើរបស់ក្លឹប Liverpool និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានទទួលរងការរិះគន់ដោយអយុត្តិធម៌ទាំងនៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់។
ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ RTL/Sky លោក Matthäus បានលើកឡើងថា ទម្រង់លេងរបស់ Wirtz នៅ Liverpool ត្រូវបានគេវាយតម្លៃយ៉ាងតឹងរ៉ឹងពេក ទោះបីជាគាត់បានចូលរួមចំណែកក្នុងសកម្មភាពដែលនាំឱ្យមានការស៊ុតបញ្ចូលទីក៏ដោយ។
លោកបាននិយាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយនៅអាល្លឺម៉ង់ និងអង់គ្លេស កំពុងប្រព្រឹត្តដោយអយុត្តិធម៌ចំពោះ Florian Wirtz»។
លោក Matthäus បានកោតសរសើរកីឡាករវ័យ ២៣ ឆ្នាំរូបនេះថាជា «កីឡាករដ៏ឆ្នើម» និង «ជាបុគ្គលដែលមិនអាចខ្វះបាន» សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ លោកបានលើកឡើងពីទម្រង់លេងដ៏ល្អរបស់ Wirtz ក្នុងការប្រកួតទល់នឹងក្រុមស៊ែប៊ី (Serbia) ថ្មីៗនេះ ដែលក្នុងនោះគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យអាល្លឺម៉ង់ទទួលបានជ័យជម្នះ ២-០ ក្នុងពានរង្វាន់ Nations League។
គិតមកទល់ពេលនេះ Wirtz នៅមិនទាន់អាចរកគ្រាប់បាល់ដំបូងឱ្យ Liverpool បាននៅឡើយទេក្នុងរដូវកាលនេះ បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ៦ ប្រកួត។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...