|
|
|
Cambodian national volleyball និងកីឡាករមកពីក្លឹបបាល់ទះ Win+Streak វឿន វាសនា បានមើលឃើញកីឡាករវ័យក្មេងមួយរូបដែលអាចស្នងតំណែងរូបគេបាននាថ្ងៃអនាគត។ កីឡាកររូបនោះគឺ ចាន់ វាសនា ស្មាត់ស្ដាំនៃក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ស្មាត់ស្ដាំដ៏ឆ្នើមរូបនេះបានឲ្យដឹងក្រោយចប់កម្មវិធីចុះហត្ថលេខាលើអនុស្សនៈរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ដីពីការឧបត្ថម្ភពានរង្វាន់បាល់ទះសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត SEA V League Chanllenge និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង Wurkz Speciall Volleyball Challenge យ៉ាងដូច្នេះថា: បច្ចុប្បន្នខ្ញុំមើលឃើញកីឡាករមកពីស្នងការរាជធានីភ្នំពេញកីឡាករ ចាន់ វាសនា ទម្រង់គាត់គ្រាន់បើ ហើយណាមួយអាយុគាត់ក៏មិនទាន់ជាច្រើនណាស់ណាដែរ ប៉ុន្តែបើគាត់ចង់ឈានឲ្យផុតកម្រិតមួយហ្នឹង គាត់ត្រូវដាក់វិន័យខ្លួនឯងជាខ្លាំង បើគាត់អត់មានវិន័យលើខ្លួនឯងទេគាត់អាចធ្លាក់មកវិញ មិនអាចដើរទៅមុខទៀតបានទេ វិន័យសំខាន់ខ្លាំងណាស់ក្នុងវិស័យបាល់ទះ។
ទាក់ទងនឹងសមត្ថភាពកីឡាករវ័យ21ឆ្នាំ ចាន់ វាសនា មានហើយ ចុះពាក់ព័ននឹងរូបរាងកាយវិញ! ត្រង់ចំណុចនេះអតីតស្មាត់ធំរបស់ក្លឹបបាល់ទះវិសាខា វឿន វាសនា ថាកីឡាកររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះរៀងស្គមមិនបន្តិច មិនទាន់រឹងមាំនៅឡើយទេ ដូច្នេះគេត្រូវមានវិន័យក្នុងការហ្វឹកហាត់ និងហូបចុកជាដើម។
វឿន វាសនា ឬស្នាលេខ20បានបញ្ជាក់ថា បើនិយាយពីកាយសម្បទា បើនិយាយពាក្យសាមញ្ញគាត់នៅស្ទើរច្រើន មើលទៅគាត់នៅស្គម ក៏ប៉ុន្តែមិនមែនមានន័យថាខ្ញុំមិនចាប់ផ្ដើមពីចំណុចហ្នឹងទេ កាលខ្ញុំនៅអាយុស្របាលៗគាត់ កាយសម្បទារបស់ខ្ញុំក៏ដូចគាត់ដែរ ប៉ុន្តែដោយសារយើងមានវិន័យនិងការហ្វឹកហាត់ដិតដល់ ទើបកាយសម្បទាយើងមាំមួន។
Lamine Yamal បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង នៅពេលត្រូវបានសួរថាតើគាត់គិតថា Barcelona អាចឈ្នះពានរង្វាន់ធំទាំងបី (treble) នៅរដូវកាលនេះដែរឬទេ ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ពួកគេតាំងពីដើមរដូវកាលមក។...
លោក Vincent Kompany គ្រូបង្វឹកក្រុម Bayern Munich បានធ្វើការសង្ខេបអំពីលទ្ធផលស្មើគ្នា ៣-៣ របស់ក្រុមជាមួយក្រុម Viking ក្នុងជុំទី ២ នៃវគ្គចែកពូលពានរង្វាន់ UEFA Champions League។...
អតីតកីឡាករបម្រើស្លាបរបស់ Chelsea លោក Pat Nevin បានណែនាំកីឡាករវ័យ ១៩ ឆ្នាំ Estevao Willian ឱ្យស្វែងរកការផ្ទេរចេញនៅខែមករា ដោយលើកហេតុផលថា កីឡាករជនជាតិប្រេស៊ីលរូបនេះមិនសាកសមនឹងប្រព័ន្ធយុទ្ធសាស្ត្ររបស់គ្រូបង្វឹក Xabi Alonso នោះទេ។...
ក្រុម Barcelona បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ការចាប់ផ្តើមរដូវកាល ដោយដណ្តើមបានជ័យជម្នះ ១០ ប្រកួតជាប់ៗគ្នាក្នុងគ្រប់ការប្រកួតផ្លូវការ បន្ទាប់ពីយកឈ្នះក្រុម Galatasaray ក្នុងលទ្ធផល ៤-១ នៅទីក្រុង Istanbul ក្នុងក្របខ័ណ្ឌ Champions League។...
Champions League Galatasaray VS Barcelona Result ...