|
|
|
Edwin Van der Sar អតីតអ្នកចាំទីបិសាចក្រហម Manchester United និយាយចំៗអោយអ្នកចាត់ការថ្មី Erik ten Hag ថាជាមនុស្សប្លែកខុសគេ ។

Van der Sar និយាយថា ៖ "ពេលខ្លះ ខ្ញុំគិតថាលោកគឺជាមនុស្សដ៏ប្លែក ប៉ុន្ដែលោកបានដឹកនាំក្រុមបានយ៉ាងល្អ លើសពីអ្វីដែលក្លឹបរំពឹងទុកទៅទៀត។ ដឹកនាំបាល់ទាត់ដ៏លេចធ្លោ, ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL, ឈ្នះពានលីគជាច្រើន។ លោកនឹងចាកចេញសម្រាប់ក្លឹបដែលស្ថិតក្នុងបេះដូងខ្ញុំ។ ខ្ញុំសូមជូនពរលោកឲ្យជួបតែសំណាងល្អ។ អរគុណ Erik ten Hag" ៕
ប្រភព ៖ BBC Sports
Lamine Yamal បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង នៅពេលត្រូវបានសួរថាតើគាត់គិតថា Barcelona អាចឈ្នះពានរង្វាន់ធំទាំងបី (treble) នៅរដូវកាលនេះដែរឬទេ ដោយសារតែទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ពួកគេតាំងពីដើមរដូវកាលមក។...
លោក Vincent Kompany គ្រូបង្វឹកក្រុម Bayern Munich បានធ្វើការសង្ខេបអំពីលទ្ធផលស្មើគ្នា ៣-៣ របស់ក្រុមជាមួយក្រុម Viking ក្នុងជុំទី ២ នៃវគ្គចែកពូលពានរង្វាន់ UEFA Champions League។...
អតីតកីឡាករបម្រើស្លាបរបស់ Chelsea លោក Pat Nevin បានណែនាំកីឡាករវ័យ ១៩ ឆ្នាំ Estevao Willian ឱ្យស្វែងរកការផ្ទេរចេញនៅខែមករា ដោយលើកហេតុផលថា កីឡាករជនជាតិប្រេស៊ីលរូបនេះមិនសាកសមនឹងប្រព័ន្ធយុទ្ធសាស្ត្ររបស់គ្រូបង្វឹក Xabi Alonso នោះទេ។...
ក្រុម Barcelona បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ការចាប់ផ្តើមរដូវកាល ដោយដណ្តើមបានជ័យជម្នះ ១០ ប្រកួតជាប់ៗគ្នាក្នុងគ្រប់ការប្រកួតផ្លូវការ បន្ទាប់ពីយកឈ្នះក្រុម Galatasaray ក្នុងលទ្ធផល ៤-១ នៅទីក្រុង Istanbul ក្នុងក្របខ័ណ្ឌ Champions League។...
Champions League Galatasaray VS Barcelona Result ...