|
|
|
ក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវតោខៀវ Chelsea ក្នុងកីឡដ្ឋាន Santiago Bernabéu ក្នុងជំនួប UEFA Champions League វគ្គ ៨ក្រុមជើងទី២ ។

តោខៀវ Chelsea បានធ្វើការនាំំមុខ ៣-០ នៅតង់ទី២ នាទី ៧៥ ដោយកីឡាករ Timo Werner រំលងក្រុមបានតែ ៥នាទីក្រុមម្ចាស់ផ្ទះ Real Madrid បានធ្វើការវាយបកបាន ១គ្រាប់ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ដែលធ្វើអោយការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ។

ចូលដល់ម៉ោងបន្ថែមខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema តែតបញ្ចូលទីនៅនាទី ៩៦ ធ្វើអោយលទ្ធផលបញ្ចប់ការប្រកួត ២-៣ ។ សរុបលទ្ធផលទាំង២ ជើង Real Madrid យកឈ្នះដោយលទ្ធផល ៥-៤ ។ ដូច្នេះ Real Madrid បានកក់កៅអីវគ្គ ៤ក្រុម UEFA Champions League រួចជាស្រេច ៕
ប្រភព ៖ BBC Sports
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...