|
|
|
David Moyes អ្នកចាត់ការទូទៅរបស់ក្រុមញញួរដែក West Ham បានដាក់តម្លៃខ្លួន ១០០លានផោនសម្រាប់កូនក្រុមខ្លួនខណៈមាន
ក្លឹបធំៗកំពុងចាប់អារម្មណ៏ ។

ខ្សែបម្រើការពារ Declan Rice របស់អង់គ្លេសកំពុងបង្ហាញទម្រង់លេងយ៉ាងល្អរហូតដល់ក្លឹបធំៗដូចជា Manchester United, Chelsea, Manchester City ។ David Moyes បានបន្ថែមទៀតថា ៖ " Rice ជាកីឡាករសំខាន់សម្រាប់ក្រុមយើង យើងពិតជាមិនអាចខ្វះវត្តមានគេក្នុងក្រុមបានឡើយ ។ គេមានសមត្ថភាពដ៏ល្អ យើងពិតជាសប្បាយចិត្តដែលមានគេជាផ្នែកមួយក្នុងក្រុម " ។

គួរបញ្ជាក់ថាកុងត្រារបស់គេមានសុពលភាពដល់ ២០២៤ ហើយក្លឹបមានលក្ខខណ្ឌអាចបន្តកុងត្រារបស់គេថែមទៀត នៅខណៈពេលនេះក្លឹបគ្មានគម្រោងក្នុងការលក់គេចេញឡើយ ៕
ប្រភព : Metro
Premier League Crystal VS Man City Result ...
Serie A AC Milan VS Venezia Result ...
Bundesliga Bayern Munich VS Stuttgart Result ...
Alvaro Morata បានវិលត្រឡប់ទៅកាន់ La Liga វិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី Leganes បានឈានដល់កិច្ចព្រមព្រៀងជាមួយ Como ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។...