|
|
|
មានសេចក្តីរាយការណ៍ថា AC Milan កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររបស់ Manchester United គឺ Leny Yoro មកចូលរួមក្រុមនៅរដូវក្តៅខាងមុខ ដោយក្លឹបអ៊ីតាលីមួយនេះកំពុងពិចារណាលើការផ្ទេរដែលអាចនឹងត្រូវចំណាយទឹកប្រាក់ចន្លោះពី ៤០ ទៅ ៥០ លានដុល្លារ។
យោងតាមអ្នកកាសែតអ៊ីតាលី Daniele Longo បានឱ្យដឹងថា ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែល AC Milan កោតសរសើរ ខណៈដែលពួកគេកំពុងស្វែងរកជម្រើសដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន។ ក្លឹបសង្ឃឹមថាភ្នាក់ងាររបស់គេ គឺលោក Jorge Mendes អាចជួយសម្របសម្រួលឱ្យការផ្ទេរនេះអាចកើតឡើងបាន។
ចំណាប់អារម្មណ៍របស់ AC Milan កើតឡើងនៅពេលដែលក្លឹបកំពុងជួបបញ្ហានៅតំបន់ការពារ មុនពេលទីផ្សារដោះដូរកីឡាករខែមករាមកដល់។ ការរងរបួសរបស់ Matteo Gabbia និង Mario Gila បានធ្វើឱ្យក្រុម Rossoneri ខ្វះជម្រើសកីឡាករ ដែលតម្រូវឱ្យពួកគេចាំបាច់ត្រូវស្វែងរកខ្សែការពារកណ្តាលម្នាក់ទៀតជាបន្ទាន់។
មានសេចក្តីរាយការណ៍ថា កីឡាករមួយចំនួនកំពុងត្រូវបានពិចារណាសម្រាប់ខែមករា រួមមានខ្សែការពារ Daniele Ghilardi របស់ក្លឹប Roma និង Thiago Gabriel របស់ក្លឹប Lecce។ ខ្សែការពារ Inacio របស់ក្លឹប Sporting CP ត្រូវបានគេនិយាយថា នៅតែជាជម្រើសដែល AC Milan ពេញចិត្តបំផុត ខណៈដែលខ្សែការពារ Kim Min-jae របស់ Bayern Munich ក៏មានឈ្មោះនៅក្នុងបញ្ជីរបស់ពួកគេផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Yoro ត្រូវបានគេមើលឃើញថាជាគោលដៅសម្រាប់រដូវកាលក្រោយ ជាជាងការនាំយកមកភ្លាមៗនៅក្នុងខែមករានេះ។ AC Milan សង្ឃឹមថា លោក Mendes អាចជួយរៀបចំលក្ខខណ្ឌសម្រាប់ការផ្ទេរនៅរដូវក្តៅ ទោះបីជាតម្លៃខ្លួនដែលបានស្នើឡើងចន្លោះពី ៤០ ទៅ ៥០ លានអឺរូ អាចចាត់ទុកថាជាការវិនិយោគដ៏ធំមួយក៏ដោយ។
ខ្សែការពាររូបនេះ ដែលកើតក្នុងឆ្នាំ ២០០៥ បានផ្លាស់ពីក្លឹប Lille មកចូលរួមជាមួយ Manchester United ក្នុងឆ្នាំ ២០២៤ ហើយគេនៅតែជាជម្រើសកីឡាករវ័យក្មេងមួយរូបនៅក្នុងតំបន់ការពាររបស់ក្លឹប។
ក្លិបហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថា កំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារកណ្តាល និងជាប្រធានក្រុម Virgil van Dijk ខណៈថ្នាក់ដឹកនាំក្លិបនៅតែផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍ សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk ក្លិប Liverpool មានឆន្ទៈក្នុងការរក្សាទុកខ្សែការពារវ័យ 35 ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅកីឡដ្ឋាន Anfield លើសពីរយៈពេលនៃកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2027។...
ខ្សែបម្រើឆ្នើមរបស់ក្លិបអធិរាជស Real Madrid កីឡាករ Jude Bellingham និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lamine Yamal បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពទាំង ៥ រូប សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៃក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ។ យោងតាមរបាយការណ៍ បេក្ខភាពសម្រាប់ពានរង្វាន់ La Liga Player of the Month ប្រចាំខែវិច្ឆិកា រួមមាន Jude Bellingham, Lamine Yamal, Yassir Zabiri, Julián Alvarez និង Ángel Fortuño។...
ក្លិបកាំភ្លើងធំ Arsenal ទទួលបានដំណឹងល្អមួយទាក់ទងនឹងស្ថានភាពរបួសរបស់អ្នកចាំទីដៃទីមួយ David Raya ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចវិលត្រឡប់មកបង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់ទល់នឹង Manchester City នៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ UEFA Champions League ដោយសារបញ្ហារបួសស្មា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន now.arsenal អ្នកចាំទីវ័យ 31 ឆ្នាំរូបនេះកំពុងស្ថិតក្នុងចំណោមជម្រើសដែលអាចចូលលេងក្នុងជម្រើសដំបូងរបស់លោក Mikel Arteta សម្រាប់ការប្រកួតទល់នឹង Manchester City។...
ក្លិប Tottenham Hotspur កំពុងប្រឈមនឹងបញ្ហាកម្លាំងកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Savio ត្រូវបានរាយការណ៍ថានឹងអវត្តមានពីទីលានប្រកួតរយៈពេលជាច្រើនសប្តាហ៍ ដោយសាររបួសសាច់ដុំភ្លៅខាងក្រោយ។ យោងតាមសារព័ត៌មាន The Athletic កីឡាករវ័យ 22 ឆ្នាំរូបនេះអាចខកខានការប្រកួតទាំង 7 ដែលនៅសល់ក្នុងឆ្នាំ 2026 ប្រសិនបើស្ថានភាពរបួសរបស់គេត្រូវការពេលវេលាព្យាបាលយូរ។ បញ្ហារបួសរបស់ Savio ហាក់មានសភាពកាន់តែធ្ងន់ធ្ងរឡើង អំឡុងការប្រកួតដែល Tottenham បានយកឈ្នះលើ Ipswich Town ក្នុងលទ្ធផល 2-0 កាលពីចុងសប្តាហ៍កន្លងទៅ។...
Europa League Crystal Palace VS Real Sociedad Result ...